បាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅដើមខែកក្កដានេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ប្រែប្រួលបន្តិចនៅតំបន់ទំនាបកណ្តាល ខណៈតំបន់មាត់សមុទ្រនៅដដែល ។

ក្រសួងបានអះអាងថា សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដែលជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើកម្ពុជាធ្វើឲ្យបណ្តាខេត្តនានា ដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី០១ ដល់០៣ ខែកក្កដា ឆ្នាំ២០២៦នេះ អាចទទួលរងភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ទៅ៦០ភាគរយ ។
ប្រភពដដែលបានបន្តថា សម្រាប់តំបន់មាត់សមុទ្រអាចរក្សាភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅរង្វង់៥០ភាគរយដដែល ហើយតំបន់ខ្ពង់រាប គឺនៅរង្វង់៤០ភាគរយ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ