លាហើយរង្វាន់ ! ត្រឹមដាច់ខែកញ្ញា ក្រសួងបញ្ឈប់ទាំងស្រុងរាល់ការប្តូររង្វាន់គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រង្វាន់ក្រវិលកំប៉ុង គម្របដប និងកម្មវិធីផ្តល់រង្វាន់ឌីជីថលនៃផលិតផលគ្រឿងស្រវឹង ព្រមទាំងភេសជ្ជៈមានជាតិស្ករទាំងអស់ នឹងត្រូវបញ្ចប់ជាផ្លូវការត្រឹមចុងខែកញ្ញាខាងមុខនេះ ។

ក្នុងសេចក្តីប្រកាសដែលបាន ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទៅដល់កម្មសិទ្ធិករ សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ឱ្យបញ្ឈប់ទាំងស្រុង រាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ ឬមិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មានការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ ឃ្យូអកូដ និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗជាដើម ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត ។
បន្ថែមពីនេះទៀត ក៏មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃផងដែរ ៕




ចែករំលែកព័តមាននេះ