ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​សិ​កម្ម​ខេត្តកំពង់ស្ពឺ ណែនាំ​ដល់​ម្ចាស់​សត្តឃាតដ្ឋាន យក​យកចិត្តទុកដាក់​ការ​គ្រប់គ្រង​កាក​សំណល់ និង​ការ​ធ្វើអនាម័យ ដើ​ម្បី​ការពារ​បរិស្ថាន និង​សុខភាព​សាធារណ​:

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់ លេ​ី​ការ​គ្រប់គ្រង​កាក​សំណល់ និង ការ​ធ្វេ​ី​អនាម័យ​នៅ​បរិវេណ​ខាងក្នុង និង​ជុំវិញ ដេ​ី​ម្បី​ការ​គាំពារ​បរិស្ថាន និង​សុខភាព​សាធារណ​:​។

ការ​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​ដែល​លោក អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៅ​តាម​សត្តឃាតដ្ឋាន របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្តកំពង់ស្ពឺ ក​កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៦​នេះ​។

  ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ លោក យឹ​ម ណ​ន​   លើក​ឡើង​ថា ការ​ចុះ​ពិនិត្យ​វឌ្ឍនភាព ការ​អនុវត្តន៍ គោលបំណង​គឺ​រៀបចំ​កែ​លម្អ​បច្ចេកទេស និង អនាម័យ នៅ​តាម​សត្តឃាតដ្ឋាន​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ​ស្រុក​គងពិសី ស្រុក​សំរោង​ទង និង​ស្រុក​ប​សេដ្ឋ​  ដោយ​មានការ​ចូលរួម​ពី​ម្ចាស់​សត្តឃាតដ្ឋាន អ្នកចូលរួម​សរុប​ប្រមាណ​ជាង​១០​នាក់​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​ពិនិត្យ ជា​លទ្ធផល​៖ ជំនាញ​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់ លេ​ី​ការ​គ្រប់គ្រង​កាក​សំណល់ និង ការ​ធ្វេ​ី​អនាម័យ​នៅ​បរិវេណ​ខាងក្នុង និង​ជុំវិញ ដេ​ី​ម្បី​ការ​គាំពារ​បរិស្ថាន និង​សុខភាព​សាធារណ​: និង​ជៀសវាង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>