សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរមិនចាំបាច់ត្រូវតែឱ្យគ្រប់ ១០,០០០ ជំហាននោះទេ ព្រោះតម្រូវការអាស្រ័យលើអាយុ និងស្ថានភាពរាងកាយរៀងៗខ្លួន។
អ្នកពេញវ័យក្រោម ៦០ ឆ្នាំគួរដើរ ៨,០០០-១០,០០០ ជំហាន ខណៈអ្នកមានអាយុលើស ៦០ ឆ្នាំគួរដើរ ៦,០០០-៨,០០០ ជំហាន។ ចំពោះស្ត្រី ៦,០០០-៨,០០០ ជំហានគឺជាកម្រិតដ៏ល្អបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ចំណែកបុរសការបន្ថែមជំហានដើរជួយកាត់បន្ថយបញ្ហាផ្លូវចិត្ត និងសម្រកទំហំចង្កេះបានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីចំនួនជំហាន អ្នកគួរតាមដានទម្រង់នៃការដើរផងដែរ បើសិនជាមានអាការៈឈឺចាប់ ដើរស្ទែង ឬបាត់បង់លំនឹង នោះអាចជាសញ្ញាព្រមានពីបញ្ហាសុខភាពដែលគួរទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ