ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​ខ្លា.ច​ធាត់​! សាច់​ក្បាល​ជ្រូក ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ដឹង?

3 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស សាច់​ក្បាល​ជ្រូក​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ចៀសវាង​ព្រោះតែ​ខ្លាច​ធាត់ ឬ​ប៉ះពាល់​ដល់​សុខភាព​បេះដូង ពិតជា​មានគុណ​ប្រយោជន៍​ច្រើន​ដល់​រាង​កាយ ប្រសិនបើ​ទទួលទាន​ក្នុង​កម្រិត​ត្រឹមត្រូវ​។

តាម​ការ​សិក្សា អាហារ​នេះ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ងាយ​ស្រូប​យក ដើម្បី​ជួយ​ជួសជុល​សាច់ដុំ និង​ជាលិកា ក៏​ដូច​ជា​ផ្ទុក​ជាតិ​ដែក និង​ស័ង្កសី​ដែល​ចាំបាច់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ និង​ការ​បង្កើត​ឈាម​។ លើស​ពី​នេះ សាច់​ក្បាល​ជ្រូក​ផ្តល់​នូវ​វីតាមីន​ក្រុម B (​ជា​ពិសេស B1 និង B12) ដែល​សំខាន់​សម្រាប់​ការ​ផលិត​ថាមពល និង​សុខភាព​ប្រព័ន្ធ​ប្រសាទ ព្រមទាំង​ផ្តល់​នូវ​អារម្មណ៍​ឆ្អែត​បាន​យូរ ដែល​អាច​ជួយ​គ្រប់គ្រង​បរិមាណ​អាហារ​បាន​ល្អ​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​ណែនាំ​ឱ្យ​ទទួលទាន​តែ ១-២ ដង​ក្នុង​មួ​យស​ប្តា​ហ៍ (​ប្រហែល ៧៥-១០០ ក្រាម​ក្នុង​មួយ​ដង​) ដោយ​ជ្រើសរើស​ការ​ចម្អិន​បែប​ស្ងោរ ឬ​ធ្វើ​ញាំ​ជំនួស​ឱ្យ​ការ​បំពង ដើម្បី​សុខភាព​ល្អ​ប្រសើរ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×