ទីក្រុងវៀងចន្ទន៍៖ គ្រោះទឹកជំនន់ដំបូងគេក្នុងរដូវវស្សាឆ្នាំ២០២៦ នេះ បានវាយប្រហារភូមិឋាន ផ្ទះសម្បែង និងផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋនៅភាគខាងជើងប្រទេសឡាវ កាលពីថ្ងៃទី៣០ ខែមិថុនា ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុកជាច្រើនម៉ោង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី១ ខែកក្កដានេះ។
តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរួមមានខេត្តបួកែវ និងភួងសាលី ដែលបណ្តាលឱ្យទឹកអូរជន់ជោរលិចវាលស្រែ និងលំនៅឋានតាមដងទន្លេ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីអ្នករងរបួស ឬបាត់បង់ជីវិតឡើយ ខណៈអាជ្ញាធរបានប្រកាសអាសន្នឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈបន្លាស់ទីទៅរកទីទួលសុវត្ថិភាព។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ