ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ តំបន់មានសមុទ្រនៅកម្ពុជាអាចមានភ្លៀងធ្លាក់ ជាមួយនឹងខ្យល់កន្ត្រាក់ និង ផ្គរន្ទះដល់ទៅ៤០ ភាគរយ ។
ប្រភពដដែលបានបន្តថា របបខ្យល់មូសុងនិរតីបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើ កម្ពុជា ធ្វើឲ្យតំបន់មាត់សមុទ្រដែលមាន ដូចជា កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ រងអាកាសធាតុខាងលើខ្ពស់ជា តំបន់ខ្ពង់រាប និង វាលទំនាប។
នៅតំបន់ខ្ពង់រាបភ្លៀងធ្លាក់ ជាមួយនឹងខ្យល់កន្ត្រាក់ និង ផ្គរន្ទះ អាចមានត្រឹម២៥ភាគរយទេ ហើយតំបន់វាលទំនាបគឺត្រឹម ៣៥ភាគរយ ៕
ចែករំលែកព័តមាននេះ