ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ប្រេង​បុ.ក​ជាមួយ​កុងតឺន័រ លើ​​​ផ្លូវជាតិ​លេខ​៣​ ​ភាគី​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ក្រៅផ្លូវការ​មិន​រំខាន​សមត្ថកិច្ច​ជំនាញ​ឡើយ

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ រថយន្ត​ធុន​ធំ​បាន​រង​ការ​ខូច​ធ្ងន់ធ្ងរ ប៉ុន្តែ​សំណាងល្អ​មិន​មាន​មនុស្ស​រង​របួស ខណៈ​ដែល​រថយន្ត​ដឹក​ប្រេង​បាន​បុក​ជាមួយ​រថយន្ត​សណ្ដោង​ទូ​កុងតឺន័រ​ពេញទំហឹង​។ ហើយ​ភាគី​ទាំង​ពីរ​បាន​ធ្វេ​ី​ការ​សម្របសម្រួល​ដោះស្រាយ​ក្រៅផ្លូវការ​ដោយ​មិន​ឆ្លងកាត់​នីតិវិធី​របស់​ជំនាញ​នគរបាល​ចរាចរណ៍​នោះ​ទេ គឺ​សុំ​បញ្ចប់​ដោយ​ការ​ទទួលខុសត្រូវ​លេ​ី​ការ​ផ្ដល់​សំណង​ជួសជុល​រៀង​ៗ​ខ្លួន​។

ករណី​រថយន្ត​ដឹក​ប្រេង​បុក​ជាមួយ​រថយន្ត​កុងតឺន័រ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៨ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​រោង ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ។

បើ​យោង​តាម​ការ​ផ្ដល់​ព័ត៌មាន ពី​សមត្ថកិច្ច រថយន្ដ​បាន​ធ្លាយ​ប្រេង​លេ​ី​ផ្លូវជាតិ​លេខ​៣ ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​កេ​ី​ត​មាន​ន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។ ក្រោយ​ហេតុការណ៍​ខាង​លេ​ី ភាគី​ទាំង​ពីរ​បាន​ធ្វេ​ី​ការ​សម្របសម្រួល​ដោះស្រាយ​ក្រៅផ្លូវការ​ដោយ​មិន​ឆ្លងកាត់​នីតិវិធី​របស់​ជំនាញ​នគរបាល​ចរាចរណ៍​នោះ​ទេ គឺ​សុំ​បញ្ចប់​ដោយ​ការ​ទទួលខុសត្រូវ​លេ​ី​ការ​ផ្ដល់​សំណង​ជួសជុល​រៀង​ៗ​ខ្លួន ៕​