ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញយន្តការទំនាក់ទំនងផ្ទៃក្នុងរវាងមន្ត្រីពាក់ព័ន្ធ និងជំរុញការ​ផ្តល់សេវាជូនពលរដ្ឋ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​កន្លង​ទៅ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ ជា​ពិសេស សេវា​សុរិយោដី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

ឯកឧត្តម ឃួ​ង ស្រេង បាន​ផ្តល់​ជា​យោបល់ក្នុង​អង្គប្រជុំ​ថា គួរ​មាន​យន្តការ​ទំនាក់ទំនង​ផ្ទៃក្នុង​រវាង​មន្ត្រី​ផ្តល់​សេវា ទាំង​ភាគី​អគ្គ​នាយកដ្ឋាន​ពន្ធដារ អង្គភាព​ច្រក​ចេញចូល​តែ​មួយ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ដើ​ម្បី​ជំរុញ​នីតិ​វិធី​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អ​ប្រ​សើរ ។

ឯកឧត្តម ឃួ​ង ស្រេង បាន​លើក​ឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណ​:​ជូន​ប្រជា​ពលរដ្ឋ ជា​ពិសេស​ សេវា​សុរិយោដី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ល្អ​ប្រសើរ​ជាង​មុន​ថែម​ទៀត ។ លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញបានឱ្យដឹង​ថា បន្ទាប់​ពី​ស្តាប់​របាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់និង​សុរិយោដី ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​ផ្តល់​សេវា​សុ​រិយោ​ដី​រួច​មក ឯកឧត្តម គង់ វិបុល អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ដារ​ថ្លែង​ថា កិច្ចប្រជុំ​ថ្ងៃនេះ គឺជារឿង​ល្អ​បំផុត ធ្វើ​យ៉ាងណា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធអាច​​បន្ស៊ី​ការងារ​របស់​ខ្លូ​ន និង​ពិភាក្សា​រកម​ធ្យោបាយ ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រ​សើរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បានឱ្យ​អគ្គនាយករង​ធ្វើ​បទ​បង្ហាញ​ខ្លី ស្តី​ពី​យន្តការ​នៃ​ការ​ផ្តល់​សេវា​បង់ពន្ធ​ប្រថាប់ត្រា និង​ការ​បង់ពន្ធ​នានាដែល​អគ្គនាយកដ្ឋាន​បាន​និង​កំពុង​អនុវត្ត ដោយប្រេ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​ផ្តល់​លទ្ធភាពជូន​មន្ត្រី និង​ប្រជា​ពលរដ្ឋ អាច​មើ​ល​ឃើ​ញ​ពីលំហូរ​ចរន្តរ​លិខិត​ស្នាម​បាន​ដោយ​ងាយស្រួល ។

ឯកឧត្តម ឃួ​ង ស្រេង បាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក ត្រូវ​ពង្រឹង​ការ​ផ្ដល់​សេវា​សា ធារណៈ​ក្នុង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែល្អ​ប្រ​សើរ ពិសេស ​ការ​ផ្ដល់​សេវា​សុរិយោដី និង​ជំរុញ​ផ្សព្វផ្សាយ​បន្ថែម​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល តាម​ប្រព័ន្ធ​អន​ឡាញ​(Online) នៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ ៕