ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរធិ​បតី​ ស្នើ​ឱ្យ​រៀបចំ​ឆ្លាក់​រូបភាព​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-ឈ្នះ​នូវ​ព្រឹត្តិការណ៍សង្គ្រាម​កម្ពុជា​-​ថៃ​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង

59 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​មាន​រៀបចំ​ឆ្លាក់​រូបភាព​នៅ​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-​ឈ្នះ នូវ​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃ ឆ្នាំ​២០២៦ ដើម្បី​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​មាន​រៀបចំ​ឆ្លាក់​រូបភាព​នៅ​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-​ឈ្នះ នូវ​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃ ឆ្នាំ​២០២៦ ដើម្បី​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី​អបអរសាទរ​ខួប លើក​ទី​១៩ ទិវា​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ យ៉ាង​ដូច្នេះ​ថា ៖«​ល្ងាច​មិ​ញ ខ្ញុំ​បាន​ជជែក​គ្នា​ជាមួយ​ឯកឧត្តម ទៀ សីហា និង​ឯកឧត្តម ណឹ​ម សុវត្ថិ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ដឹកនាំ​សូម​ឲ្យ​រៀបចំ​ឆ្លាក់​នៃ​ព្រឹត្តិការណ៍​សង្គ្រាម​ការពារ​អធិបតេយ្យភាព​ការ​ឈ្លានពាន​ទឹកដី ឆ្នាំ​២០២៥ ដាក់​នៅ​លើ​ហ្នឹង​ដើម្បី​ទុក​ឲ្យ​ជា​«…» ព្រោះ​ជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​របស់​យើង អី​ញ្ចឹ​ង​យើង​នឹង​ធ្វើ​វា​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​សម្តេច​បាន​ឲ្យ​ឆ្លាក់​នូវ​ទិដ្ឋភាព​ចំនួន ៣​នៅ​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-​ឈ្នះ ដោយ​យក​គំនូ​ដែល​ប្រជាជន​ស្ម័គ្រចិត្ត​គូរ​ដាក់​បង្ហាញ​ដូច​ជា នៅ​ខេត្តសៀមរាប និង​មុខ​វត្ត​បុ​ទម​មាត់ទន្លេ (Walk Street) ដែល​គូ​ជា​គំនូរ ។

សម្តេច​បាន​បញ្ជាក់​ថា ៖​ទិដ្ឋភាព ៣ ដែល​ខ្ញុំ​ឲ្យ​ធ្វើ​គឺ ៖ ទី​១.​ទិដ្ឋភាព​នៃ​ការ​ឈឺចាប់​នូវ​សង្គ្រាម​ផ្សេ​ៗ ជនភៀសសឹក​ផ្សេង​ៗ ការ​ស្លា​.​ប់រ​បួស កងទ័ព និង​ជន​ស៊ី​វិល ។ ទី ២.​ការ​ស្លា​.​ប់រ​បួស​របស់​វី​រៈ​កងទ័ព វី​រៈន​គ​បាល​ជាតិ វីរៈជន​កង​អា​វុ​ហត្ថ​ជន​ស៊ី​វិល ដែល​បាន​ចូលរួម នៅ​ក្នុង​ការពារ​ទឹកដី ។ និង​៣. រូបភាព​នៃ​មហា​សាមគ្គី​របស់​គ្រួសារ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ពោល គឺ​នៅ​លើ​ពិភពលោក​ក្នុង​ការ​ជួយ​ដល់​វី​រៈ​កងទ័ព វី​រៈន​គ​បាល​ជាតិ វី​រៈ​កង​អាវុធហត្ថ ។

សម្តេច​ធិ​បតី បាន​បន្ថែម​ថា ការ​ឆ្លាក់​រូបគំនូ​នេះ ដើម្បី​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង​ពី​ប្រវត្តិសាស្ត្រ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​លើក​ឡើង​ថា កម្ពុជា​មិន​ចង់​មាន​សង្គ្រាម​នោះ​ទេ កម្ពុជា​ត្រូវការ​សន្តិភាព ហើយ​ប្រជាជន​ចូលរួម​ថែរក្សា​បូរណភាព​ទឹកដី​ខ្លួន ។ ដូច្នេះ វិមាន​ឈ្នះ​-​ឈ្នះ ធ្វើ​ឡើង មិនមែន​តែ​សម្រាប់​សម្តេច​តេ​ជោ​ហ៊ុន សែន​នោះ​ទេ ។ គឺ​ធ្វើ​សម្រាប់​អ្នក​ទាំងអស់​គ្នា ដោយ​មិន​ផ្តោត​លើ​ថ្នាក់ដឹកនាំ មេទ័ព គ្រួសារ​ទ័ព​នោះ​ទេ តែ​ធ្វើ​ដើម្បី​យើង​ទាំងអស់​គ្នា​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ