ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះពាក្យសម្ដីក្នុងវង់ផឹកស៊ី ឈានដល់ការកា.ប់សម្លា.ប់គ្នា ស្លា.ប់ម្នាក់ និងរបួសម្នាក់ នៅស្រុកកំពង់ត្រឡាច

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួស ក្នុង​ហេតុ​ការ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង ៤០​នាទី ថ្ងៃ​ទី ១៣…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួស ក្នុង​ហេតុ​ការ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង ៤០​នាទី ថ្ងៃ​ទី ១៣ ខែឧសភា​ឆ្នាំ ២០២៦ នៅ​ភូមិ​ច្រក​រមៀត​ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ។

យោង​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​មុខ​ផ្ទះ​ឈ្មោះ សើ សុនី ហៅ​អៃ ភេទ​ប្រុស​អាយុ ៦១ ឆ្នាំ​  មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានការ​ជួបជុំ​ផឹកស៊ី​មាន​មនុស្ស​៤​នាក់ ១-​ឈ្មោះ នី ណា​ស៊ី ភេទ ប្រុស​អាយុ​៣៥ ឆ្នាំ ២-​ឈ្មោះ សើ សុនី ម្ចាស់ផ្ទះ ៣-​ឈ្មោះ ជួប សុ​ភ័ក្ត្រ ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ នៅ​ស្រុក​កំពង់លែង ,៤-ឈ្មោះ​សុះ អា​លី ភេទ​ប្រុស​អាយុ ៣៩​ឆ្នាំ ។​ទាំង​៤​នាក់​ផឹក​អស់​ស្រាថ្នាំ អស់​២​លី​ត្រ​និង​ស្រា​បៀរ​មួយ​ចំនួន​ទៀត ។​ពេល​ផឹកស៊ី​គេ​ឃើញ​ឈ្មោះ នី ណា​ស៊ី មាន​កាំ​ប៉័ង​តាំង​តោ​សៀត​ចង្កេះ​ខាងឆ្វេង ។

​ក្រោយ​ពេល​ផឹកស៊ី​ឈ្មោះ​សើ សុនី ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ បាន​ឌឺដង ឱ្យឈ្មោះ នី រ៉ វី ដែល​កំពុង​ដេក​អង្រឹង​នៅ​មុខ​ផ្ទះ​ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ​ពី​ទីតាំង​ផឹកស៊ី​។ ក្នុង​ពេល​នោះ​មាន​ប្រជា​ការពារ​និង​ឈ្មោះ​សើ សុខ​នី បាន​ឃាត់​បំបែក​គ្នា ដោយ​ឱ្យឈ្មោះ​នី រ៉ វី ចូល​ក្នុងផ្ទះ ។​ប៉ុន្តែ​ក្រោយមក​ទៀត​ឈ្មោះ សុះ អា​លី បាន​កាន់​ពូថៅ​ចូល​ទៅ​កាប់​ឈ្មោះ នី រ៉ វី ចំ​ពីលើ​ក្បាល​មួយ​ពូថៅ បណ្ដាល​រង​របួស ក៏​កើត​ប្រតាយ​ប្រកប់​គ្នា ភ្លាម​នោះ​ឈ្មោះ សុះ សាលី និង​ឈ្មោះ នី រ៉ វី បាទ​ស្ទុះ​ទៅ​យក​ពូថៅ​ទុក​នៅផ្ទះ​បាយ កាប់​ទៅ​លើ​ឈ្មោះ សុះ អា​លី​  មួយ​ពូថៅ ចំ​ក្រោម​គុ​ម្ភ​ត្រចៀក ខាងឆ្វេង​បណ្ដាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។​

ក្រោយ​ពេល​កើតហេតុ​ឈ្មោះ​នី រ៉ វី បាន​បោះ​ពូថៅ​ចោល​ជិះ​ម៉ូតូ​ទៅ​លាង​របួស​ដេរ​២​ថ្នេរ​នៅ​មន្ទីរពេទ្យ ហើយ​ត្រូវ សមត្ថកិច្ច​នគរបាល​បាន​ទៅ​ឃាត់ខ្លួន ជន​បង្ក​ដល់​មន្ទីរពេទ្យ រួច​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ