ស្រូវវស្សានៅស្រុកមង្គលបូរី កំពុងបង្កបង្កើនផលដុះលូតលាស់ខៀវស្រងាត់ ក្រោយភ្លៀងធ្លាក់ជិត១សប្តាហ៍
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្រោយភ្លៀងធ្លាក់រយៈពេលជិត១សប្តាហ៍នេះឃើញស្រូវវស្សាដែលប្រជាកសិករបង្កបង្កើនផលកំពុងដុះខៀវពេញដីនៅវាលស្រែ ស្ថិតភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ប្រជាកសិករបានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ប្រជាកសិករស្រុកមង្គលបូរី បានភ្ជួររាល់និងព្រោះ និងបង្កបង្កើនផលស្រូវអំឡុង ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រោយមានភ្លៀងធ្លាក់រយៈពេលជិត១សប្តាហ៍នេះឃើញស្រូវវស្សាដែលភ្ជួរព្រោះ រួចបានដុះនិងលាស់ខៀវពេញដី តែមានក្នុងតំបន់ខ្លះទឹកភ្លៀងកំពុងលិចស្រូវដេលកំពុងដុះ ដូចជានៅតំបន់សាយសាម៉នព្រំប្រទល់ស្រុកមង្គលបូរីនិងស្រុកម៉ាឡៃ។
ប្រជាកសិករបានបញ្ជាក់ថា ទោះបីជាឆ្នាំ២០២៥កន្លងទៅ ប្រជាកសិករដែលបង្កបង្កើនផលស្រូវទទួលបានទិន្នផលល្អដូចជាស្រូវប្រភេទអូរអឹមក្នុង១ហិកតា តិចជាង៦ទៅ៧តោនហើយលក់ក្នុងតំលៃថោកដែលទូរទាត់ថ្លៃបង្កបង្កើនផលនៅសល់តិចតួច ខ្លះទៀតស្ទើតែមិនរួចខ្លួនក៍ដោយប្រជាកសិករនៅតែបន្តធ្វើ ព្រោះវាជាមុខរបរទៅហើយ បើមិនធ្វើ មានតែទុកស្រែចោលគឺស្តាយ ។ សង្ឃឹមថាឆ្នាំនេះតំលៃស្រូវប្រសើរជាងឆ្នាំមុន ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករ។
លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះខេត្តបន្ទាយមានជ័យទូរទាំង៩ស្រុក/ក្រុងប្រជាកសិករបានភ្ជួររាស់និងព្រោះស្រូវវស្សាមានផ្ទៃដីចំនួន៤១.០១៤ហិកតា ក្នុងនោះមានស្រូវឡើងទឹក៣.១៧៣ហិកតា ស្រូវធ្ងន់៦.៦៥៨ហិកតា ស្រូវកណ្តាល៣.៤២៨ហិកតា ស្រូវស្រាល២៧.៧៥៥ហិកតា បើប្រៀបធៀបឆ្នាំ២០២៥ បង្កបង្កើនផលបាន៦៩.១៥៤ហិកតា ៕













ចែករំលែកព័តមាននេះ