ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចឱ្យប្រផ្នូល! ប្តី​និយាយប្រាប់ប៉ុន្មានម៉ាត់ រួច​សុំ​ប្រពន្ធ​ជក់បារី​១​ដើម ស្រាប់តែ​ប្រទះឃើញ​​ស្លា.ប់​នៅ​វាលស្រែ

28 នាទី មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​បាន​ជួប​គ្រោះអកុសល​ដោយ​ការ​ជក់បារី​រហូត​ដល់​បាត់​បង់ជីវិត ខណៈ​សុំ​ប្រពន្ធ​ជក់បារី​១​ដើម​សម្រាប់​ដង្ហើមចុង​ក្រោយ នៅ​វាលស្រែ​ភ្នំ​កន្ធាយ ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ។ បុរស​រូប​នេះ​ឈ្មោះ ម៉ូត ប៉យ អាយុ​៥៦​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ស្នា​ផ្អែក ឃុំ​ស្រយង់ ស្រុក​គូលែន ។

ទាក់ទិន​នឹង​ការ​ស្លាប់​របស់​បុរស​ខាងលើដោយសារ​ជក់បារី​នេះ ត្រូវ​បាន​ភរិយា​គាត់​និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៣
ខែមិថុនា ឆ្នាំ​២០២៦ ប្ដី​គាត់​បាន​ប្រាប់​ថា ឈឺក្បាល ឈឺ​ដើមទ្រូង វិលវល់​គិត​អី​មិន​ចេញ ។

ពេល​នោះ គាត់​បាន​ប្រាប់​ទៅ​វិញ​ថា មក​ពី​ជក់បារី​ច្រើន​ពេក បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព តែ​ប្ដី​គាត់​ក៏​សុំ​ជក់បារី​១​ដើម ហើយ​និយាយ​ថា ស្លាប់​ក៏​ស្លាប់​ចុះ ធ្វើ​ម្តេច​បើ​អត់​មិន​បាន ។

ភរិយា​ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា បន្ទាប់​ពី​ប្តី​ជក់បារី​១​ដើម ពួក​គាត់​ក៏​នាំ​គ្នា​ចុះ​ទៅ​ដក​ស្រូវពង្រោះ និង​ជួស​បន្ថែម​ចន្លោះ​កន្លែង​ដែល​គ្មាន​ស្រូវ​ដុះ ។ ក្រោយ​ពី​ដក​ស្រូវ​បាន​មួយ​ចំនួន ប្តី​គាត់​បាន​យក​ទៅ​ស្ទូង​មុន ចំណែក​គាត់​នៅ​ដក​បន្ថែម ដែល​នៅ​ចម្ងាយ​ពី​គ្នា​ប្រហែល​៥០​ម៉ែត្រ ។

លុះ​ប្រហែល​១​ម៉ោង​ក្រោយមក អត់​ឃើញ​ប្តី​គាត់​មក​យក​ស្រូវ​ទៅ​ស្ទូង​បន្ត​ទៀត​ទេ គាត់​ក៏​គិត​ភ្លាម​ថា ប្រហែល​ប្តី​ទៅ​មើល​មង​ដាក់​យក​ត្រី​នៅ​មាត់​ព្រែក ។

មួយសន្ទុះ​ក្រោយមក គាត់​បាន​ងេ​ី​ប​ពី​ជួស​ស្រូវ ហើយ​ក្រឡេក​មើលទៅ​វាលស្រែ ស្រាប់តែ​ឃើញ​ជើង​ប្តី​សណ្តូក​ក្នុង​ទឹក ក្បាល​នៅ​លើ
គោក ។ លុះ​គាត់​ដើរទៅ​មើល ស្រាប់តែ​ឃើញប្តី​ដេក​ផ្ងារ​មិន​និយាយ​ស្តី គាត់​ខំ​រឺត​ច្របាច់ និង​ស្រែកហៅ​ប្អូនស្រី​ដែល​មាន​ស្រែ​នៅ​ក្បែរ​គ្នា​នោះ ឲ្យ​មក​ជួយ ប៉ុន្តែ​ជា​អកុសល ប្តី​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ នគរបាល​គ្រប់​ជំនាញ បានទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ការ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល ។

សព​ត្រូវ​បាន​នគរបាល​ស្រុក​គូលែន ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕