ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទាន់ប្តី​កំពុង​ដេក​អោ.ប​ស្រី​នៅ​លើ​គ្រែ​ក្នុងផ្ទះ ​ក្តៅ​ចិត្ត​ដូច​ភ្លើង​ យក​សាំង​ចាក់​ដុ.ត​

4 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ពាក់​កណ្តា ល​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​អូរ ឃុំ​ត្រពាំង រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត កើត​មាន​អំ​ហិង្សា​មួយ ប្រពន្ធ​ទាន់ប្តី​កំពុង​ដេក​អោប​ស្រី​នៅ​លើ​គ្រែ ចិត្ត​ក្តៅ​ដូច​ភ្លើង​យក​សាំង​ចាក់​ដុត​ទាំង​រស់ បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​ពីរ ហើយ​សមត្ត​ក៏​បាន​ឃាត់ ខ្លួន​ជន​បង្ក​ភ្លាម​ៗ​ផង​ដែរ​។

ជន​ដៃដល់​មានឈ្មោះ អៀម សា​អែម ភេទ​ស្រី អាយុ​៤៦ ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត ជា​ប្រពន្ធ​របស់​ឈ្មោះ ង៉ែត គា ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ (​ជា​ជន​រង​គ្រោះ​)​។

ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ឈុ​ន រដ្ឋ​ថេ​ន ភេទ​ស្រី អា យុ​៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ស្រី​ប្តី​) បណ្តាល​ឲ្យ​ឆេះ​រង​របួសធ្ងន់​។

សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ​ជនសង្ស័យ​និង​ជន​រង​គ្រោះជា​ប្តី​ប្រពន្ធ ធ្លាប់​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​មក ហើយ ហើយ​ប្រពន្ធ​ខឹង​ប្តី​មាន​ស្រី​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​សា លា​ឃុំ​រួច​ហើយ​ដែរ​។ តែ​ឃុំ​មិន​ទាន់​ដោះ​បាន​ស្រាយ​បណ្តឹង​ក្រៅ​ប្រពន្ធ​ច្បាប់​នោះ​នៅឡើយ ព្រោះ​សាលាឃុំ​មាន​តែ​ការ​សម្រុះ សម្រួល​ឲ្យ​ភាគី​ទាំង​ពីរ ជានា ឬ​ត្រូវ​គ្នា​វិញ​តែ​ប៉ុណ្ណោះ​ទេ សាលា ឃុំ​មិន​មាន​សិទ្ធិ​សម្រេច​លើ​បណ្តឹង​លែងលះ​ប្តី​ប្រពន្ធ​នោះ​ឡើយ​។

ស្រាប់តែ​វេលា​ម៉ោង​១១ កន្លះ​យប់ ថ្ងៃខែ​ខាងលើ ជន​រង​គ្រោះ​ត្រូវ ជា​ប្តី បាន​យក​ស្រី​ដែល​ជា​ជន​រង​គ្រោះ​ដែរ មក​ដេក​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ជាមួយ​គ្នា​ ​ស្ត្រី​ជា​ប្រពន្ធ​ទាន់​ឃេ​ី​ញ​យ៉ាងដូច​នោះ ក៏​ខឹង​ឡើង​កំ​ដៅ​ខ្លាំង​ដូច​ភ្លើង បាន​យក​សាំង​ចាក់​លើ​ប្តី​និង​ស្រី​ស្នេហ៍​កំពុង​អោប​គ្នា​យ៉ាង​កក់ក្តៅ និង​មាន​បំណង​ដុត​ទាំង​រស់ បណ្តាល​ឲ្យ​ប្តី​និង​ស្រី​ស្នេហ៍​ទាំង​២​នាក់​រង​របួស​ជា​ទម្ងន់​តែ​ម្តង​ទៅ​។

ក្រោយ​កើតហេតុ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ដឹកនាំ​បញ្ជា​ទៅ​ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​យុ​ត្តិ​ធ​ម៍ ឲ្យ​មន្ត្រី​នគរ បាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សងការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​និង​មន្ត្រី​នគរ​ន​បាល​មូលដ្ឋាន ចុះ​ទៅ​កន្លែង​កេ​ី​ត​ហេតុ​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ និង​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គិរី ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​តាម​នីតិវិធី​៕