សមត្ថកិច្ចស្រុកសេសាន សហការជាមួយកម្លាំងជំនាញ បង្ក្រាបករណីជួញដូរគ្រឿងញៀ.ន ២គោលដៅ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតអាវុ.ធកែច្នៃមួយចំនួន
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖បន្ទាប់ចញ្ចប់នីតិវិធីក្នុងថ្ងៃទី២១កក្តដា ឆ្នាំ២០២៦នេះកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបញ្ជូនជនសង្ស័យចំនួន៤នាក់ទៅឯកាអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។
ប្រភពព័ត៌មានអោយដឹងថា៖មជនសង្ស័យចំនួនម៤នាក់(ស្រី ១នាក់)ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀន និងអាវុធកែច្នៃមួយចំនួនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសេសាន សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបំបែកសំណុំរឿងជួញដូរគ្រឿងញៀនខុសច្បាប់កាលពីវេលាម៉ោង ១៦និង០៥នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
ប្រភពបន្តថា៖កម្លាំងសមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញល្បាត និងចាត់កម្លាំងភ្នាក់ងារសម្ងាត់ (ADSS ០២) ចុះស្រាវជ្រាវយ៉ាងស៊ីជម្រៅ រហូតឈានទៅដល់ការចាត់វិធានការបង្ក្រាបទាន់ពេលវេលា លើមុខសញ្ញាសង្ស័យចំនួន ២គោលដៅផ្សេងគ្នា រួមមានចំណុចអូរអញ្ជន់ និងចំណុចក្រឡាពស់ ដែលស្ថិតក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ១. ឈ្មោះ សុក គុន្ធី ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ២. ឈ្មោះ ឡូ ស្រីនិច ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ៣. ឈ្មោះ កន សារ៉ន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ៤. ឈ្មោះ ធី កៅហម (ហៅ ក្រហម) ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ (ជនសង្ស័យទាំង ៤នាក់ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង)។
ទាក់ទិនក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងជំនាញបានត្រួតពិនិត្យ និងដកហូតវត្ថុតាងល្មើសច្បាប់រួមមានសារធាតុញៀន ចំនួន ០៥កញ្ចប់ និងកម្ទេចកម្ទីគ្រឿងញៀនសេសសល់ក្នុងថង់ ០១កញ្ចប់ អាវុធ និងគ្រឿងផ្ទុះ ដាវ ០១ដើម, អាវុធកែច្នៃ ០១ដើម, និងស៊ីម៉ែល (C4) ០១ដើម.ទូរស័ព្ទដៃចំនួន ០៦គ្រឿង លោហធាតុ (ចិញ្ចៀន) ចំនួន ០២វង់ ព្រមទាំងឧបករណ៍សម្ភារសម្រាប់ប្រើប្រាស់ និងថង់សម្រាប់ច្រកបែងចែកគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ព្រមទាំងវត្ថុតាងនិងសម្ភារចាប់យកទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការទៅតាមផ្លូវច្បាប់បន្ទាប់បញ្ចប់នីតិវិធីក្នុងថ្ងៃទី២១ កក្តដា ២០២៦នេះ។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងក្តៅគគុកនេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដណ្តើមយកភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕






ចែករំលែកព័តមាននេះ