ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៉ីរ៉ង់-អាមេរិក៖ អ៉ីរ៉ង់វាយប្រហារលើទីតាំងរ៉ាដាអា​មេរិក ខណៈកងទ័ពអាមេរិកបន្តវាយប្រហារយប់ទី១០ និងកើនឡើងការគំរាមកំហែងផ្លូវសមុទ្រ

7 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់់ ៖ អ៉ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​២១​ កក្កដា បាន​វាយប្រហារ​ប​ណា្ដ​ទីតាំង​រ៉ា​ដា​អា​មេ​រិ​ក​ និង​ប្រព័ន្ធ​ការពារ​អាកាស​អា​មេ​រិ​ក​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។ អ៉ី​រ៉​ង់​បាន​ព្រមាន​អា​មេ​រិ​កថា​ នឹង​វាយប្រហារ​កាន់តែ​ខ្លាំង​ថែម​ទៀត ​នា​ពេល​ខាង​មុខ ក្នុង​ជម្លោះ​ដែល​គំរាមកំហែង​ពង្រីក​កាន់តែ​ធំ​ ជាមួយ​ការ​ចូលរួម​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ ។

ចំណែក​កងទ័ព​អា​មេ​រិ​ក​វិញ​ ប្រកាស​ពី​ការ​វាយប្រហារ​ដល់​យប់​ទី​១០​ជាប់​ៗ​គ្នា​ប្រឆាំង​អ៉ី​រ៉​ង់ ពិសេស​ប្រឆាំង​បណ្ដា​មជ្ឈមណ្ឌល​
ទីបញ្ជាការដ្ឋាន​យោធា​ និង​បណ្ដា​គោលដៅ​ក្នុង​សមុទ្រ ​ដើម្បី​កាត់​បន្ថយ​សមត្ថភាព​របស់​អ៉ី​រ៉​ង បន្ត​ការ​វាយប្រហារ​លើ​បណ្ដា​នាវា​ពាណិជ្ជកម្ម​ដែល​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ ។

កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​អះអាង​ថា នាវា​ដឹក​ប្រេង​២​គ្រឿង​ត្រូវ​បាន​ចាប់​ឃាត់់​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស ខណៈ​នាវា​ទាំង​២​គ្រឿង​នោះ​បើក​តាម​ផ្លូវ​ដែល​អ៉ី​រ៉​ង់​មិន​ទទួលស្គាល់​ក្នុង​ដែនទឹក​អូ​ម៉​ង់​។ ស្នូរ​ផ្ទុះ​នានា​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​ក្នុង​នាវា​ទាំង​២​គ្រឿង​នោះ​។

ដោយសារ​ជម្លោះ​រវាង​អា​មេ​រិ​ក ​និងអ៉ី​រ៉​ង់​ចរាចរណ៍​តាម​ផ្លូវ​សមុទ្រ ក្នុង​តំបន់​កាន់តែ​មានការ​គំរាមកំហែង​ថែម​ទៀត ចាប់តាំងពី​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ប្រកាស ពី​ការ​បិទ​ខ្ទប់​ផ្លូវ​សមុទ្រ​របស់​អា​រ៉ា​ប៊ិ​សា​អូឌីត​ជា​ប្រទេស​នាំ​ប្រេង​ចេញ​ធំ​ទី​មួយ​នៃ​ពិភពលោក​។ បែប​នេះ​ជា​ការ​គំរាម​ដល់​សមត្ថ​ភា​ប​របស់​ប្រទេស​នេះ​ក្នុង​ការ​ដឹក​ប្រេង​វាង​ច្រក​សមុទ្រ​ហ័​រ​មូស​ ៕

An oil tanker is seen after it was attacked at the Gulf of Oman, June 13, 2019. ISNA/Handout via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. NO RESALES. NO ARCHIVES