គិតត្រឹមរសៀលនេះ! បុរសម្នាក់បា.ត់ខ្លួន ក្រោយចុះបា.ញ់ត្រីក្រោមស្ពានកោះពស់ កាលពីយប់មិញ រកមិនទាន់ឃើញនៅឡើយទេ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ គិតមកដល់វេលាម៉ោង៣រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះបុរសម្នាក់ដែលបានបាត់ខ្លួន ក្រោយចុះបាញ់ត្រីនៅក្នុងសមុទ្រនៅក្រោមស្ពានមរតកតេជោឬស្ពានកោះពស់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មិនទាន់រកឃើញនៅឡើយទេ ឃើញតែភ្លើងពិលដែលពាក់នៅក្បាលអណ្តែតមកលើវិញតែប៉ុណ្ណោះ ។
នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦ នេះដែរ ក៏មានវត្តមានលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងនិងសកម្មភាពក្រុមជំនាញមុជទឹក ដែលកំពុងតែមមាញឹកមុជទឹករុករកបុរសម្នាក់ដែលបានបាត់ខ្លួនកាលពីយប់ថ្ងៃទី២០ ខែកក្កដា ក្រោយពេលចុះមុជទឹកបាញ់ត្រីនៅក្រោមស្ពានកោះពស់ ក្រុងព្រះសីហនុ ។
ចំណែកក្រុមគ្រួសាររបស់បុរសដែលបានបាត់ខ្លួន ក៏កំពុងតែរង់ចាំដំណឹង ដោយក្តីតក់ស្លុតនិងសោកសង្រេងយ៉ាងក្រៃលែង ៕













ចែករំលែកព័តមាននេះ