ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានកាន់ជញ្ជីងថ្លឹងឡាន ដូចបានម៉ាស៊ីនបោះពុម្ពលុយ លើស​ក៏អស់​លុយ ​មិន​លើស​ក៏អស់​លុយ​ថ្លៃ​បាយ​ទឹក

3 ម៉ោង មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​ ៖ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ជា​ច្រើន​​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ និង​លេខ ​៨ ​នៃ​ទឹកដី​ខេត្តព្រៃវែង​-​ខេត្តកណ្តាល បាន​រង​នូវ​ការ​រិះគន់​ថា ជា​ស្ថានីយ​ជញ្ជីង​ថ្លឹងយក​លុយ​ចែកគ្នាប្រយោជន៍​បុគ្គល ​។

ប្រភព​ព៌​ត​មាន​ពី​ក្រុម អាជីវករ​រក​ស៊ី​ដឹក​ទំនិញ​តាម​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ​១ និង​ផ្លូវជាតិ​លេខ ​៨ ថ្ងូរដូចព្រាបថា សព្វថ្ងៃ​ឡាន​របស់​ពួក​គាត់​ជួប​ការ​លំបាក​រឿង​សេដ្ឋកិច្ច​លក់ដូរ​មិនសូវ​ដាច់​ទេ ហើយ​ត្រូវ​បង់លុយ​ថ្លៃ​បាយ​ទឹក​អោយ​មន្ត្រី​ជញ្ជីង​ចល័ត​ឡាន​ ១​គ្រឿងក្នុង​មួយ​ជើង​គេ​សុំ​ថ្លៃ​បាយ​ទឹក​ចាប់ពី​ ៧​ម៉ឺនរៀល​ ទៅ​ ១០​ម៉ឺ​ន​រៀល​ជា​កំហិត ដោយ​មិន​មាន​ចេញ​វិ​ក្កយបត្រអោយ​នោះ​ទេ ហើយ​បើ​ឡាន​ពួក​គាត់​ផ្ទុក​លើស​ទម្ងន់​វិញ គេ​តម្រូវ​អោយ​បង់លុយ​ពិន័យ​ក្នុង ​១​តោន​ ១២​ម៉ឺ​ន​រៀល បើ​មិន​បង់លុយ​តាម​មន្ត្រី​ជញ្ជីង​ចល័ត​នោះ​ទេ ពួក​គេ​នឹង​ចាប់​ឃាត់​រថយន្ត​ទុក​ ។

ក្រៅពី​នោះ​ត្រូវ​បង់លុយ​អោយ​មន្ត្រី​ជញ្ជីង​ដែល​ឈរជើង​តាម​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ ​១​ចាប់ពី​ខេត្តព្រៃវែង​ដល់​រាជធានី​ភ្នំពេញ​មាន​ ៣​កន្លែង ដោយ​ ១​ស្ថានីយ​គេ​តម្រូវ​អោយ​បង់លុយ​ថ្លៃ​បាយ​ទឹក​ឡាន ​១​គ្រឿង​ចាប់ពី ​៧​ម៉ឺន​រៀល ​ទៅ​ ១០​ម៉ឺ​ន​រៀល​ សម្រាប់ ​១​ជើង ហើយ​បើ​លើស​ទម្ងន់​វិញ​គេ​តម្រូវ​អោយ​បង់លុយ​ផាកពិន័យ​ដូច​គ្នា​ជញ្ជីង​ចល័ត​ដែរ ​។ ផ្លូវជាតិ​លេខ ៨​ មាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ ១​កន្លែង ក៏​សុំ​លុយ​ថ្លៃ​បាយ​ទឹក និង​បង់​ផាកពិន័យ​ដូច​ស្ថានីយ​ជញ្ជីង​ផ្លូវជាតិ​លេខ​១ ​ដែរ​ ៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព