ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ពីថ្ងៃនេះដល់ថ្ងៃទី២៣ នៅកម្ពុជាហាក់អស់ទឹកភ្លៀងរលីង ។

ប្រភពដដែល បានអះអាងថា នៅក្នុងអំឡុងពេលនេះជាបណ្តោះអាសន្ន តំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ គឺពុំមានភ្លៀងធ្លាក់ទេ ដោយឡែកសីតុណ្ហភាពវិញ ពីនៅចន្លោះពី២៥ ទៅ៣៦ អង្សាសេប៉ុណ្ណោះ ។
នេះ គឺជាការប្រកាសរបស់ក្រសួង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការព្យាករណ៍អាចប្រែប្រួល ដោយសារតែអាកាសធាតុប្រែប្រួលលឿនណាស់ ហើយការព្យាករណ៍ក៏មិនសុក្រិត១០០ភាគរយដែរ ។
នៅពេលដែលប្រទេសស្ថិតនៅក្នុងស្ថានភាពនេះ កំដៅអាចមានការប្រែប្រួល ដូច្នេះសូមតាមដានរឿងសីតុណ្ហភាពពីព្រោះវាក៏គ្រោះថ្នាក់ផងដែរ ជាពិសេស គឺមនុស្សចាស់ដែលអាចប្រឈមនឹងជំងឺដាច់សរសៃឈាម ជាដើម ៕
ចែករំលែកព័តមាននេះ