សង្គ្រាមអ៉ីរ៉ង ៖ អ៉ីរ៉ង់បានវាយប្រហារនាវាដឹកប្រេងមួយនៅច្រកសមុទ្រហ័រមូស នាព្រឹកថ្ងៃទី២១ កក្កដា បង្ចំឲ្យក្រុមនាវិកបោះបង់ចោលនាវាពួកគេ ។ ទន្ទឹមគ្នានេះដែរ អាមេរិកបានធ្វើការវាយប្រហារតាមអាកាសថ្មីមួយចំនួនប្រឆាំងអ៉ីរ៉ង់។

អស់ពេល១០យប់ជាប់ៗគ្នា ការវាយប្រហារតាមអាកាសរបស់អាមេរិកមិនអាច បង្ខំអ៉ីរ៉ង់ ឲ្យបោះបង់ចោលការត្រួតត្រាច្រក
សមុទ្រហ័រមូសឡើយ ។ ខណៈដែលអ៉ីរ៉ង់ និងអាមេរិកកំពុងខិតទៅរកសង្គ្រាមទាំងស្រុងជាថ្មី រដ្ឋមន្ត្រីមហាផ្ទៃអ៉ីរ៉ង់បានទៅកាន់ប៉ាគីស្ថានដែលជាអាជ្ញាកណ្ដាលដើម្បីចរចាគ្នា ។ ប៉ុន្តែគេមិនទាន់ដឹងឡើយថា តើមានកិច្ចព្រមព្រៀងបែបណា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ។
កិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដែលចុះហត្ថលេខា កាលពីខែមុនសំដៅបញ្ចប់ការប្រយុទ្ធគ្នាត្រូវរលាយ។ ការធ្វើនាវាចរណ៍កាត់ច្រកសមុទ្រហ័រមូសត្រូវស្ទះមួយផ្នែកធំ ។ ពេលការវាយប្រហារគ្នាកំពុងបង្កើនជាថ្មី ភាគីទាំង២តម្រង់គោលដៅវាយប្រហារ លើបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលមនុស្សច្រើនលាននាក់ពឹងពាក់។
អ៉ីរ៉ង់ និងបណ្ដាក្រុមគាំទ្រអាចកំណត់គោលដៅវាយប្រហារផ្សេងៗទៀត លើបណ្ដាផលប្រយោជន៍អាមេរិកនៅបរទេស និងបណ្ដាកន្លែងដែលទាក់ទិននឹងអាមេរិក និងពលរដ្ឋអាមេរិកនៅគ្រប់ទីកន្លែងនៃពិភពលោក ។ នេះជាការអះអាងរបស់ក្រសួងការបរទេសអាមេរិកក្នុងការព្រមានថ្មិចំពោះពលរដ្ឋខ្លួន ៕

ចែករំលែកព័តមាននេះ