៥ប្រធានបទធំៗ ដែលពាក់ព័ន្ធនឹងការពង្រឹងកំហូរពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានលើកឡើងពិភាក្សានៅក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី អាឡិចសានដ្រា ហ្សីថល ( Aleksandra Zittle) ភារធារីថ្មីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងថា កាលពីថ្ងៃទី២០ ខែកក្កដាថា ប្រធានបទទាំងនោះ គឺរួមមាន(១) ការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, (២) ការលើកកម្ពស់លំហូរទុនវិនិយោគពីអាមេរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, (៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និង(៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយនឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ។

មកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាទីផ្សារផលិតផលនាំចេញកម្ពុជាធំជាងគេ ហើយនៅក្នុងពេលនេះ កម្ពុជាក៏បានកំពុងតែពង្រឹងការទាក់ទាញវិនិយោគពីសហរដ្ឋអាមេរិកផងដែរ ៕


ចែករំលែកព័តមាននេះ