ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរ​ណ៍​អះអាង​ថា ពិ​ព័រ​ណ៌​ផ្លែ​ឈើ​១០​ថ្ងៃ​ ស្វា​គម​ន៍ភ្ញៀវ​ជាង​៣០​ម៉ឺន​នាក់ ខណៈ​ខាង​កសិ​កម្ម​​ថា លក់​ផ្លែ​ឈើ​ចម្រុះ​អស់​ជាង​៧,៦​តោន

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖   យោង​តាម​របាយ​ការ​ណ៍​បានឱ្យ​ដឹង​ថា  ក្នុង​រយៈពេល​១០​ថ្ងៃនៃ «​ពិ​ព័រ​ណ៌​ផ្លែ​ឈើ​បាត់ដំបង​» រៀបចំ​ដោយ​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​ទើបនឹង​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី១៩ កក្កដា កន្លង​ទៅ​នេះ  មាន​ភ្ញៀវ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចូលរួម​សរុប​ជាង​៣០​ម៉ឺន​នាក់  ហើយ​ប្រជា​កសិករ​បាន​លក់​ផ្លែ​ឈើ​ចម្រុះ​អស់​ប្រមាណ​៧,៦​តោន ​។  នេះ​បើ​តាម​ការ​អះអាង​របស់​មន្ទីរ​ទេសចរ​ណ៍ និងមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ​។

​នៅ​ក្នុង​របាយ​ការ​ណ៍​​បូក​ស​រុ​ច​របស់​មន្ទីរ​ទេសចរ​ណ៍​ស្ដី​ពី ​«​ស្ថានភាព និងស្ថិតិ​ភ្ញៀវ​ទេស​ចរ​ណ៍​ក្នុង​ព្រឹត្តិការ​ណ៍​​ផ្លែ​ឈើ​បាត់​ដំំ​បងឆ្នាំ​២០២៦» គិត​ចាប់ពី​ថ្ងៃ​ទី១០ ដល់១៩ កក្កដា  ដែល​ជា​ព្រឹត្តិការ​ណ៍​​លើក​ទី​២ នៃ​ពិ​ព័រ​ណ៌​ផ្លែ​ឈើ​ដ៏​ធំ​សម្រាប់​ខេត្តបាត់ដំបង បាន​ទ​ទួល​ស្វា​គម​ន៍​​ភ្ញៀវ​ចូលរួម​ទស្សនា​កម្សាន្តទិញ​ផលិតផល ឬទិញ​ផ្លែ​ឈើ​នានាសរុប​ជាង​៣០​នាក់ ​។ 

ដោយឡែក ​ខាង​មន្ទីរ​កសិកម្ម​វិញបាន​អះអាង​ថា  ផ្លែ​ឈើ​ចម្រុះ​ប្រមាណ​ជាង៧,៦តោន ត្រូវ​បាន​លក់​អស់​នៅ​ក្នុង​ព្រឹត្តិការ​ណ៍ពិ​ព័រ​ណ៌ផ្លែ​ឈើ​រយៈពេល​១០​ថ្ងៃនេះ​ ។   

មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និងនេសាទ បាន​ភ្ជាប់​របាយ​ការ​ណ៍​​របស់​ខ្លួន​ដោយ​ស​ង្ខេ​ប​ជាមួយនឹង​មន្ទីរ​ទេសចរ​ណ៍​ ដោយ​បាន​និយាយ​ពី​បញ្ជី​ឈ្មោះ​ផ្លែ​ឈើ ដែល​ប្រជា​កសិករ​នាំ​យក​មក​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍ ​«​ពិ​ព័រ​ណ៌​ផ្លែ​ឈើ​» រួម​មាន​៖  ផ្លែ​ទុរេន ដូង  សាវម៉ាវ  ល្មើ  ប័​រ  ម្នាស់  មង្ឃុត   និងផ្លែ​ឈើ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ​។

​ក្រៅពី​ការ​រៀបចំ ​«​ពិ​ព័រណ៌​ផ្លែ​ឈើ​» ក្នុង​ព្រឹ​ត្ត​ការ​ណ៍​នេះ ក៏​មាន​រៀបចំ​តូប​លក់ទំនិញ​គ្រប់​ប្រភេទ ម្ហូបអាហារ និងផលិតផលក្នុងស្រុក​ផ្សេង​រាប់រយ​តូប​ទៀត  រួម​ជាមួយនឹង​ការ​សម្ដែង​សិល្បៈ  របាំ​ប្រ​ពៃ​​ណី និងការ​ប្រគំតន្ត្រីសម័យ​ផង​ដែរ​ ។

​បើ​តាម​មន្ទីរ​ទេសចរ​ណ៍​បាន​អះអាង​ថា   ពី​ព័រ​ណ៌​ផ្លែ​ឈើ​បាត់ដំបង​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២៦ នេះ  ភ្ញៀវ​ចូលរួម​មានការ​កើនឡើង​ជាង​ឆ្នាំ​២០២៥​កន្លង​ទៅ ព្រោះ​ពិ​ព័រ​ណ៌​ផ្លែ​ឈើ​ឆ្នាំ​នេះ ប្រព្រឹត្តិ​ទៅ​ច្រើន​ថ្ងៃជាង​ឆ្នាំ​មុន ​៕