ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

 ភ្លៀងខ្យល់កន្រ្តាក់ និងផ្គររន្ទះ កើនដល់៥០ភាគរយ

1 ម៉ោង មុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​ថា សម្ពាធ​ទាប​ដែល​កើត​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​កម្ពុជា ដូច្នេះ​ភ្លៀង ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ កើន​ដល់​៥០​ភាគរយ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​១៨ ខែមិថុនា ឆ្នាំ​២០២៦ ។

ប្រភព​ដដែល​បាន​អះអាង​ថា ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាប​កណ្តាល​ទទួល​រង​នូវ​បាតុភូត ភ្លៀង ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​កើនឡើង​ខុសធម្មតា​ពោល គឺ​៥០​ភាគរយ នៅ​អំឡុង​ពេល​ខាងលើ ស្រប​ពេល​ដែល​នៅ​តំបន់​ខ្ពង់រាប​អាច​កើត​មាន​៤០​ភាគរយ ហើយ​នៅ​តំបន់​មាត់សមុទ្រ គឺ​ត្រឹម​៣០​ភាគរយ​ទេ​។

ទោះជា​តំបន់​មាត់សមុទ្រ​បាតុភូត​ភ្លៀង ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ តិច​ជា​តំបន់​ដ៏​ទៃ​ក៏​ពិតមែន ប៉ុន្តែ​រលក​សមុទ្រ​អាច​មាន​កម្ពស់​ដល់​ទៅ​១,៥០ ម៉ែត្រ​ឯណោះ ៕