ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្ទុះ​រឿង​សាច់​បង្កកនាំ​ចូល​ពី​ថៃ​ខុសច្បាប់​ អាជ្ញាធរ​ក្រុងប៉ៃលិន ចុះ​ពិនិត្យ និង​ណែនាំ​អាជីវករ​តាម​ផ្សារ​ភ្លាម​ៗ

5 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មានការ​ផ្ទុះ​ករណី​រឿង​សាច់​បង្កក ដែល​ក្រុម​ឈ្មួញ​បាន​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ រាប់​សិប​តោន ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​បោះ​ដុំ និង​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ទើប​មក​ដល់​ពេល​នេះ អាជ្ញាធរ​ក្រុងប៉ៃលិន ធ្វើការ​ចុះ​ត្រួតពិនិត្យ​អប់រំ​ណែនាំ​ដល់​អាជីវករ​ជា​ច្រើន​កន្លែង នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី នា​រសៀល ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៦ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក លី សុង​ហ៊ី អភិបាលក្រុង​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា តាម​ការ​ណែនាំ​យ៉ាង​យកចិត្តទុកដាក់​ពី​លោក​ជំទាវ បាន ស្រី​មុំ​អភិបាលខេត្ត​ប៉ៃលិន ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ចំណីអាហារ​គ្រឿង​ឧ​ប​ភោ​ព​បរិ​ភោ​ព ដែល​ដាក់​តាំង​លក់​នៅ​តាម​ផ្សារ​នានា ត្រូវ​តែ​មានគុណ​ភាព​មាន​អនាម័យ មិន​ត្រូវ​យក​ទំនិញ​ខូចគុណភាព​លក់​ជូន​អតិថិជន​ឡើយ ។

លោក​អភិបាលក្រុង បាន​ណែនាំ​ដល់​អាជីវករ មុន​នឹង​យក​ទំនិញ​មក​លក់ ត្រូវ​ដឹង​ពី​ប្រភព​ទំនិញ​មាន​វិ​ក័យ​ប​ត្រ​ត្រឹមត្រូវ​ហាម​យក​ទំនិញ ដែល​ឈ្មួញ​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ ហាម​លក់​ជា​ដាច់ខាត ។

ជា​លទ្ធផល​ទាំង​អ្នកលក់​នៅ​តាម​ផ្សារ​ចំនួន​៣​ទីតាំង លក់​តាម​រទេះ និង​រថយន្ត សុទ្ធតែ​មាន​ប្រភព​ច្បាស់លាស់ និង​ជា​ទំនិញ​ផលិត​នៅ​ក្នុង​ប្រទេស​ខ្មែរ ៕