ក្រុមការងាររដ្ឋបាលសង្កាត់អណ្តូងខ្មែរ ចុះពិនិត្យតាមហាង ម៉ាត និងតូបលក់ដូរ រកទំនិញហាមឃាត់
- កំពត
ក្រុងកំពត÷ នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦នេះ ក្រុមការងាររដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដឹកនាំដោយលោក គង់ សុផុន ចៅសង្កាត់ បានចុះពិនិត្យហាងលក់ដូរម្ហូបអាហារគ្រឿងទេសនិងសម្ភារ:ប្រើប្រាស់ផ្សេងៗនាំចូលមកពីប្រទេសថៃ(ទំនិញថៃ) ដើម្បីធ្វើការអប់និងផ្សព្វផ្សាយដល់កន្លែងអាជីវករហាងលក់គ្រឿងទេសនានានៅក្នុងសង្កាត់ទាំងមូលនិងបានបញ្ឈប់ការលក់ ការដាក់តាំង ការនាំចូល ផលិតផលដែលមកពីប្រទេសថៃបន្តទៀត ។
ជុំវិញការចុះត្រួតខាងលើ លោកគង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរបានប្រាប់អ្នកយកព័ត៌មានយើងថា: ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យនៅតាមហាងម៉ាតនិងកន្លែងអាជីវករដាក់តាំងលក់ទូទាំងសង្កាត់យើងពិនិត្យទីតាំងមាន 7 កន្លែងជាលទ្ធផលយើងឃើញគី(កាពិ)កែឆ្នៃរបស់ថៃមាន២កញ្ចប់ និងលាងបង្គន់ចំនួន៦ដបបានដាក់តាំងលក់ ក្រៅពីនោះមិនមានទំនិញដែលត្រូវហាមឃាត់នោះឡើយ។ ជាមួយការពិនិត្យឃើញនូវគ្រឿងហូបនិងសម្ភារ:ប្រើប្រាស់ខាងលើ ក្រុមការងារយើងបានសួរនាំដល់អាជីវករថារបស់នាំមកពីណា ?
អាជីវករប្រាប់ថាទិញតាមដេប៉ូចែកចាយយូរណាស់ហើយលក់មិនទាន់អស់នៅតែ២កញ្ចប់នេះទេ ហើយក្រុមការងារក៏បានណែនាំឲ្យយកទៅកប់ឬកំទេចចោលឲ្យអស់ទៅ រីឯទឹកអូស្សាវែលសំរាប់លាងបង្គន់ដែលរកឃើញ៦ដបនោះ ក្រុមការងារក៏បានណែនាំឲ្យយកទៅកំទេចចោលឬចែកគ្នាប្រើឲ្យអស់ទៅឈប់ដាក់តាំងលក់តទៅទៀត ក្រុមអាជីវករទាំងអស់បានយល់ព្រមតាមការពន្យល់ណែនាំនិងផ្សព្វផ្សាយអប់រំរបស់អាជ្ញាធរសង្កាត់ និងប្តេជ្ញាមុខអាជ្ញាធរថា: ចាប់ថ្ងៃនេះទៅក្រុមអាជីវករយើងខ្ញុំធ្វើពហិការឈប់ទទួលនិងនាំទំនិញថៃមកលក់តទៅទៀតហើយ៕











ចែករំលែកព័តមាននេះ