សោកស្តាយ! រថយន្ត២គ្រឿងត្រូវភ្លើងឆេះ នៅផ្ទះអង្គការជួយកុមារពិការ
- សៀមរាប
ខេត្តសៀមរាប ៖ មានករណីឆេះរថយន្តចំនួន ២ គ្រឿង ស្ថិតនៅផ្ទះជួលរបស់អង្គការជួយកុមារពិការ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលា៦និង៤០នានីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមការឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០២៦ របស់លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងនគរបាល និង ជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់ តាម តេ លេ ក្រាម ថា ពិតជាមានករណី អគ្គីភ័យ ឆាប ឆេះថយន្ត ពិតប្រាកដមែន ដែលមានទីតាំង នៅផ្ទះជួលរបស់អង្គការជួយកុមារពិការ ឈ្មោះ SAFE HEVEN បណ្តាលឱ្យ ខូចខាត រថយន្តចំនួន ២ គ្រឿងមានះ រថយន្តទី ១ ម៉ាក FORD MINI VAN ពណ៍ស សេរី២០១៩ ពាក់ផ្លាកលេខ ONG1 2 1046 និង រថយន្ត ០១ គ្រឿង ទៀតម៉ាក FORD RANGER ពណ៍ស ស៊េរី ឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ ២AP-6898 រីឯ (ម្ជាស់រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ)។
លោក បញ្ជាក់ថា ក្នុងករណីឆេះរថយន្ត របស់ប្រជាពលរដ្ឋនោះ មានរថយន្តអគ្គីភយ័ ចេញមកជួយ ពន្លត់ ចំនួន ៣ គ្រឿង ក្នុងនោះមាន រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ចំនួន ២ គ្រឿង ( ប្រើប្រាស់ ទឹក អស់ទាំង ២គ្រឿង ) និង រថយន្ត របស់អប្សារាចំនួន ១គ្រឿង ( ប្រើប្រាស់ ទឹក អស់ ១ គ្រឿង ) ហើយបានពន្លត់រលត់ជាស្ថាពរនៅវេលាម៉ោង ៧ និង២០នាទី យប់ថ្ងៃដដែល។មូលហេតុ សង្ស័យមានអ្នកដុតសំរាមនៅជិតនោះ ៕












ចែករំលែកព័តមាននេះ