សហរដ្ឋអាមេរិក ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនB-52 មួយគ្រឿង របស់កងទ័ពអាកាសអាមេរិក បានធ្លាក់កាលពីថ្ងៃទី១៥ មិថុនា នៅកាលីហ្វ័រនីញ៉ា ក្រោយការហោះចេញបន្តិចពីមូលដ្ឋានអាកាសចរណ៍EDWARDS ។ យន្តហោះនោះ បានធ្លាក់លើព្រលានយន្តហោះយោធា ស្ថិតក្នុងតំបន់វាលខ្សាច់ ចម្ងាយ១០០គីឡូម៉ែត្រពីក្រុងឡូសអេនចឹឡេស ។

ក្នុងពេលភ្លាមៗ ពុំទាន់មានព័ត៌មានណាមួយពីជនរងគ្រោះនៅឡើយ ។ អាជ្ញាធរនៅតែមានការប្រុងប្រយ័ត្ន ខណៈអន្តរាគមន៍ជួយសង្គ្រោះកំពុងបន្ត ។ មូលដ្ឋានអាកាសចរណ៍EDWARDS អះអាងពីការធ្លាក់នោះ ក្នុងសារមួយតាមបណ្ដាញសង្គម ដោយគូសបញ្ជាក់ថាយន្តហោះB-52 STRATOFORTRESS របស់កងទ័ពអាកាសនោះបានធ្លាក់ ក្រោយហោះចេញបន្តិចពីព្រលានEDWARDS នាវេលាម៉ោង១១និង២០នាទីម៉ោងក្នុងស្រុក ។

បណ្ដាអ្នកជួយសង្គ្រោះចេញធ្វើប្រតិបត្តិការភ្លាមៗ ។ អ្នកនាំពាក្យព្រលានយន្តហោះនេះ បានបដិសេធមិនផ្ដល់ព័ត៌មានថែមទៀតក្នុងពេលភ្លាមៗឡើយ។ តុល្យការនៃការធ្លាក់យន្តហោះនេះហាក់កំពុងស្តិតក្នុងអាថ៌កបាំងពិសេសពីក្រុមយានិក និងស្ថានភាពនៃគ្រោះថ្នាក់នោះ ។ បណ្ដារូបភាពថតពីឧទ្ធម្ភាគចក្រមួយគ្រឿង បង្ហាញពីកន្លែងធ្លាក់ដែលមានភ្លើងឆេះ៕

ចែករំលែកព័តមាននេះ