រាជធានីភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលលើផ្លូវជាតិលេខ៤ និងឃាត់យានយន្តល្មើសសរុបចំនួន: ១៨គ្រឿង ។
ជាក់ស្តែង អធិការដ្ឋាននគរបាលខណ្ឌកំបូល បានប្រកាសនា ព្រឹកថ្ងៃទី១៥ ខែឧសភានេះថា ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ក្នុងភូមិសាស្ត្រខណ្ឌកំបូល ។


ដោយចាប់ពីម៉ោង២៣:៣០នាទី ដល់ម៉ោង០១:០០នាទី
គោលដៅ លើផ្លូវជាតិលេខ៤ មុខសាលាសង្កាត់កន្ទោក ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។





ចំពោះការប្រតិបត្តិការខាងលើនេះជាលទ្ធផលទទួលបាន ៖
+ត្រួតពិនិត្យយានយន្តឆ្លងកាត់ចំនួន៥០គ្រឿង រថយន្តចំនួន២០ គ្រឿង និងម៉ូតូ ៣០ គ្រឿង
+ឃាត់យានយន្តល្មើសសរុបចំនួន: ១៨គ្រឿង
- រថយន្ត០៥ គ្រឿង,ម៉ូតូ ១៣ គ្រឿង.
- កម្រិត០,២៥mg/L ដល់០,៣៩mg/L ចំនួន: ០៤ គ្រឿង
- រថយន្ត០០ គ្រឿង
- ម៉ូតូ. ០៤ គ្រឿង
- កម្រិត ០.៤០mg/Lឡើងចំនួន : ១៤គ្រឿង
- រថយន្ត ០៥ គ្រឿង
- ម៉ូតូ ០៩ គ្រឿង
+ចូលពិន័យចំនួន : ០៦ គ្រឿង
- រថយន្ត ០៣ គ្រឿង
- ម៉ូតូ ០៣ គ្រឿង
ចែករំលែកព័តមាននេះ