ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​៦​នាក់​ឆ្លង​ដែន​ខុសច្បាប់​ ខណៈ​ពលរដ្ឋ​ថៃ​រាប់​សិប​នាក់​​បម្រុង​​ឆ្លង​ចូល​ទឹកដី​​ខ្មែរ ​តែ​ត្រូវ​បាន​ទប់ស្កាត់

38 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ រាប់​ទាំង​កុមារ​ម្នាក់​ផង ត្រូវ​បាន​អាជ្ញាធរ ខេត្ត​ច័​ន្ធ​បុរី នៃ​ប្រទេស​ថៃ ឃាត់ខ្លួន​ដោយ​ចោទ​ថា បាន​លួច «​ឆ្លង​ដែន​» ខុសច្បាប់…

ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ រាប់​ទាំង​កុមារ​ម្នាក់​ផង ត្រូវ​បាន​អាជ្ញាធរ ខេត្ត​ច័​ន្ធ​បុរី នៃ​ប្រទេស​ថៃ ឃាត់ខ្លួន​ដោយ​ចោទ​ថា បាន​លួច «​ឆ្លង​ដែន​» ខុសច្បាប់ ខណៈ​ដែល​ពលរដ្ឋ​ថៃរ​ខ្លួនឯង រាប់​សិប​នាក់​បំ​រ៉ុ​ង​លួច​«​ឆ្លង​ដែន​» ខុសច្បាប់​ដែរ ចូល​ក្នុង​ទឹកដី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ តែ​ត្រូវ​បាន​អាជ្ញាធរ ខេត្ត​ស្រះ​កែវ នៃ​ប្រទេស​ថៃ បង្ក្រាប​បាន​ទាន់​ពេលវេលា​។

យោង​តាម​ប្រភព​ព័​ត៏​មាន​ពី​មន្ត្រី​ព្រំដែន បាន​ឲ្យុ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ អាជ្ញាធរ​ថៃ ឃាត់ខ្លួន​ពី​បទ​«​ឆ្លង​ដែន​ខុសច្បាប់​»​នោះ បាន​កើតឡើង កាលពី​ថ្ងៃ​ទី៏ ១១ ឧសភា​។ ប៉ុន្តែ​គេ​ពុំ​ទ​ទូល​បាន​ព័​ត៏​មាន​ថា តើ​ពួក​គេ​បាន​លួច​ឆ្លង​ព្រំដែន ចេញពី​ចំណុច​ណា នៃ​ទឹកដី​កម្ពុជា ចេញ​ទៅ​ប្រទេស​ថៃ​នោះ​ទេ​។

គេ​គ្រាន់តែ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​០៦​នាក់​មាន​ទាំង​កុមារ​ម្នាក់​ផង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ច័​ន្ធ​បុរី ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ចូល​ដល់​ទឹកដី នៃ​ប្រទេស​ថៃ​។ ដោយឡែក​ប្រភព​មួយ​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ថា កម្លាំងយោធា​ថៃ ប្រចាំ​តំបន់​ព្រំដែន ក្នុង​ខេត្ត​ស្រះ​កែវ បាន​ឃាត់ខ្លួន (​ទប់ស្កាត់​) ពលរដ្ឋ​របស់​ខ្លួន​ជា​ច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ឧសភា នេះ ដែល​បំ​រ៉ុ​ង​«​ឆ្លង​ដែន​ខុសច្បាប់​» ដែរ​ចូល​លម​ក​កាន់ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ប្រ​ភព​​ព័​ត៏​មាន បាន​ឲ្យ​ដឹង​ថា ក្រុម​ពលរដ្ឋ​ថៃ​ទាំងនោះ បើ​តាម​គេ​ដឹង ក្រុម​នោះ​សុទ្ធ​សឹង​ជា​ក្រុម​ធ្លាប់​បំរើ​ការ​ល្បែង​«​អន​ឡាញ​» នៅ​ក្រុង​ប៉ោង​ប៉ែ​ត​។ ប៉ុន្តែ​យ៉ាងណា ក្រុម​ពលរដ្ឋ​ថៃ​ទាំងនោះ​ត្រូវ​បាន​កម្លាំង​ទាហាន​ថៃ ទប់ស្កាត់​បាន​ទាន់​ពេលវេលា​មុន​ពេល​ឆ្លង​អូរ​ព្រំដែន​។ ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ ដែល​អាជ្ញាធរ ខេត្ត​ច័​ន្ធ​បុរី ឃាត់ខ្លួន គេ​មិន​ទាន់​ដឹង​ពី​ដំណឹង​នៅឡើយ​ទេ រហូត​មក​ទល់​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ