ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស៊ី ចង់​ឃើញ​ចិន​-​អា​មេ​រិ​ក​ក្លាយជា​ដៃគូ​នឹង​គ្នា ខណៈ​លោក ត្រាំ ថា​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នឹង​ប្រសើរ​ជាង​ពេល​ណា​ៗ​ទាំងអស់

48 វិនាទី មុន

ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​ផ្លូវការ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦ នាទី​ក្រុង​ប៉េ​កាំ​ង ប្រធានាធិបតី​ចិន លោក ស៊ី…

ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​ផ្លូវការ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦ នាទី​ក្រុង​ប៉េ​កាំ​ង ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) បាន​អំពាវនាវ​ផ្លូវការ​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ឱ្យ​ប្រទេស​ទាំង​ពីរ​ធ្វើ​ជា​ដៃគូ មិនមែន​ជា​គូប្រជែង​នឹង​គ្នា​។ នេះ​បើ​តាម​ប្រភព​ពី BBC, CNN, Reuters, The Guardian, Aljazeera និង​ប្រភព​ផ្សេង​ទៀត​បាន​ចេញផ្សាយ​។

ការ​ថ្លែង​បែប​នេះ បាន​ធ្វើ​ឡើង​ចំ​ពេល​មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ពីរ​កំពុង​បើក​កិច្ចចរចា​ដ៏​មាន​សារៈសំខាន់ ដែល​ពិភពលោក​កំពុង​តែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជាទី​បំផុត​។

លោក ស៊ី បាន​សង្កត់ធ្ងន់​ថា ប្រទេស​ទាំង​ពីរ​គួរតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ជោគជ័យ និង​សម្រេច​បាន​នូវ​វិបុលភាព​រួម​គ្នា​។ ជា​ការ​ឆ្លើយ​តប លោក ត្រាំ បាន​សម្តែង​ការ​អបអរសាទរ និង​លើក​ឡើង​ថា​វា​ជា​កិត្តិយស ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ី ដោយ​បាន​ហៅ​លោក ស៊ី ថា មេដឹកនាំ​ដ៏​អស្ចារ្យ ហើយ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ពីរ នឹង​ប្រសើរ​ជាង​ពេល​ណា​ៗ​ទាំងអស់ ដោយ​លោក​បាន​បន្ថែម​ថា បើ​ទោះបីជា​មានការ​លំបាក ឬ​ឧបសគ្គ​កន្លង​មក​យ៉ាងណា​ក៏​ដោយ ក៏​ថ្នាក់ដឹកនាំ​ទាំង​ពីរ​តែងតែ​អាច​រក​ដំណោះស្រាយ​បាន​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។

តាម​ការ​រំពឹង​ទុក​របៀបវារៈ​សំខាន់​ៗ​នៃ​កិច្ចចរចា​រវាង​មេដឹកនាំ​កំពុង​ទាំង​ពីរ​រូប សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ (​ថ្ងៃ​ទី ១៣-១៥ ឧសភា​) របស់​លោក​ប្រធានាធិបតី ត្រាំ រួម​មាន​៖ សង្គ្រាម​សេដ្ឋកិច្ច និង​ពន្ធដារ ដោយ​មេដឹកនាំ​ទាំង​ពីរ​ពិភាក្សា​អំពី​ការ​បន្ត​ពន្យារពេល​ការ​ផ្អាក​អនុវត្ត​ពន្ធ​កម្រិត​ខ្ពស់ ដើម្បី​អនុញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​បង្កើន​ការ​បញ្ជា​ទិញ​កសិផល យន្តហោះ Boeing និង​សណ្តែកសៀង​ជាដើម​។

សង្គ្រាម​នៅ​អ៊ី​រ៉​ង់ និង​វិបត្តិ​ថាមពល ដោយ​លោក ត្រាំ រំពឹង​ថា​នឹង​ជំរុញ​ឱ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​ខ្លួន​លើ​អ៊ី​រ៉​ង់ ដើម្បី​ជួយ​បញ្ចប់សង្គ្រាម និង​បើក​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ឡើង​វិញ​។
បញ្ហា​កោះ​តៃវ៉ាន់ លោក ស៊ី ត្រូវ​បាន​រំពឹង​ថា​នឹង​ទាមទារ​ឱ្យ​អា​មេ​រិ​កកាត់​បន្ថយ​ការ​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់ បូក​រួម​ទាំង​ប​ញ្ហ​បច្ចេកវិទ្យា និង​បញ្ញា​សិប្បនិម្មិត (AI) ដោយ​ការ​ចរចា​ត្រូវ​បាន​រំពឹង​លើ​ការ​គ្រប់គ្រង​ហានិភ័យ​នៃ AI និង​ការ​រឹត​បន្តឹង​លើ​ការ​នាំ​ចេញ​បន្ទះ​ឈី​បរប​ស់អា​មេ​រិ​ក​។ ស្រប​ពេល​លោក ត្រាំ ក៏​បាន​អញ្ជើញ​បណ្តា​មេដឹកនាំ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជា​ច្រើន​រូប​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ ជា​ពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ