រាជធានីភ្នំពេញ៖កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ និងកំពុងសម្របស ម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ដើម្បីបញ្ជូនខ្លួនទៅវិញ។
កម្ពុជា និងថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ បាននិងកំពុងបន្តសម្រ បសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនកម្ពុជាថៃឈរលើគោលការណ៍មនុស្សធម៌ ដើម្បីពិនិត្យលទ្ធភាពបញ្ជូនបុរសជនជាតិថៃម្នាក់អាយុ ៥៨ ឆ្នាំ ត្រឡ ប់ទៅប្រទេសថៃវិញ បន្ទាប់ពីបុរសរូបនេះបានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិប តេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា រាល់ការចូលមកដែនអធិបតេយ្យរបស់កម្ពុជា ដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឺង ម៉ាត់។
ក្រោយកើតហេតុ យោធាភូមិភាគទី២ របស់ថៃ បានទំនាក់ទំនងមកយោធភូ មិភាគទី៤ របស់កម្ពុជា ដើម្បីស្នើសុំកិច្ចសហការពាក់ព័ន្ធនឹងបុរសរូបនេះ។ ភាគីកម្ពុជាបានទទួលយកសំណើសុំការសម្របសម្រួលនេះដោយសុច្ឆន្ទៈ និងកំពុងពិនិត្យតាមនីតិវិធី ព្រមទាំងយន្តការដែលមានរវាងប្រទេសទាំងពីរ។ ប្រភពពីអាជ្ញាធរកម្ពុជាបានឱ្យដឹងថា បុរសជនជាតិថៃរូបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចកម្ពុជា ដោយមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។
កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិប តេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ និងគោរពគោល ការណ៍មនុស្សធម៌ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយស ន្តិវិធី និងទំនួលខុសត្រូវ ដោយឈរលើមូលដ្ឋានច្បាប់។
ប្រសិនបើការពិនិត្យតាមនីតិវិធីត្រូវបានបញ្ចប់ និងមិនមានបញ្ហាផ្សេងទៀត ភាគីកម្ពុជានឹងពិចារណាសម្របសម្រួលការបញ្ជូនបុរសជនជាតិថៃរូបនេះត្រឡប់ទៅឱ្យភាគីថៃវិញ នៅពេលវេលាសមស្រប៕
ចែករំលែកព័តមាននេះ