ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរចិនបាន ២៤ម៉ឺននាក់មកកម្ពុជាក្នុង បួនខែកន្លងមក

1 នាទី មុន

ក្រសួងទេសចរណ៍ បាន​អះអាង​ថា ក្នុង​រយៈពេល​៤​ខែ​ដំបូង នៃ​ឆ្នាំ​២០២៦ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ជាង​២៤​ម៉ឺន​នាក់ ឈរ​នៅ​លំដាប់​ទី​១ ។ ស្ថិតិ​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ពេល​លោក ហួត ហាក់…

ក្រសួងទេសចរណ៍ បាន​អះអាង​ថា ក្នុង​រយៈពេល​៤​ខែ​ដំបូង នៃ​ឆ្នាំ​២០២៦ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ជាង​២៤​ម៉ឺន​នាក់ ឈរ​នៅ​លំដាប់​ទី​១ ។

ស្ថិតិ​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ពេល​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចុះ​អនុស្សា​រណៈ​មួយ​ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ និង​កាលានុវត្តភាព​វិនិយោគ​របស់​កម្ពុជា ទៅ​កាន់​ឆាក​អន្តរជាតិ និង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ ។

នៅ​ក្នុង​ឱកាស​នោះ​លោក ហួត ហាក់ បាន​បញ្ជាក់​ថា ចិន គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ហើយ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកទេសចរ​ចិន​ឲ្យ​លេង​នៅ​កម្ពុជា​បន្ត​ទៀត កម្ពុជា បាន​សម្រេច​ផ្តល់​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាជន​ចិន ដែល​អាច​ស្នាក់​នៅ​កម្ពុជា​បាន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា កាន់តែ​ច្រើន​ក្នុង​រដូវ​កាល​បៃតង ។

កាលពី​ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៥,៥៧ លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ជាង ១,២ លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ