ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ទៅ​ដល់​ប៉េកាំង​ដើម្បី​ជួប​គ្នា​កម្រិ​ត​កំពូល​ជា​មួយ​មេ​ដឹក​នាំ​ចិន​ និង​ពិភាក្សា​អំពី​បញ្ហា​អ៊ីរ៉ង់

13 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ នៅ​ទី​បំផុត​ ត្រាំ​ទៅ​ដល់​ប្រទេស​ចិន​ហើយ​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ​ទាំង​យប់​អធ្រាត្រ​ដើម្បីត្រៀម​ជួប​គ្នា​កម្រិត​កំពូល​ជាមួយ​លោក​ស៊ី​ជីន​ពីង​។ គេ​រំពឹង​ថា​របៀប​វារៈ​សំខាន់​ៗ​គ្មាន​អ្វី​ក្រៅ​ពី​បញ្ហា​ជម្លោះ​ពាណិជ្ជ​កម្ម បញ្ហា​តៃវ៉ាន់ និង​សង្គ្រាម​អ៊ីរ៉ង់​នោះ​ទេ​​។ ត្រាំ​ជិះ​យន្ត​ហោះ​អ៊ែ​ ហ្វស់​ វាន់​ (Air…

ទី​ក្រុង​ប៉េកាំង៖ នៅ​ទី​បំផុត​ ត្រាំ​ទៅ​ដល់​ប្រទេស​ចិន​ហើយ​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ​ទាំង​យប់​អធ្រាត្រ​ដើម្បីត្រៀម​ជួប​គ្នា​កម្រិត​កំពូល​ជាមួយ​លោក​ស៊ី​ជីន​ពីង​។ គេ​រំពឹង​ថា​របៀប​វារៈ​សំខាន់​ៗ​គ្មាន​អ្វី​ក្រៅ​ពី​បញ្ហា​ជម្លោះ​ពាណិជ្ជ​កម្ម បញ្ហា​តៃវ៉ាន់ និង​សង្គ្រាម​អ៊ីរ៉ង់​នោះ​ទេ​​។ ត្រាំ​ជិះ​យន្ត​ហោះ​អ៊ែ​ ហ្វស់​ វាន់​ (Air Force One) ទៅ​ចុះ​ចត​នៅ​រដ្ឋ​ធានី​ប៉េកាំង​បន្ទាប់​ពី​ហោះ​ហើរ​ជ្រែក​អាកាស​អស់​រយៈ​ពេល​ដ៏​យូរ​ និង​នៅ​លើ​ចម្ងាយ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​តាំង​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន។​

ត្រាំ​ត្រូវ​បាន​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ចិន​ទទួល​ស្វាគមន៍​នៅ​ពេល​ចុះ​ចត​ ហើយ​ក៏​មាន​ពិធី​ស្វាគមន៍​ដោយ​កង​ទ័ព​កិត្តិ​យស​ចិន​ផង​ដែរ​។ កូន​សិស្ស​ចិន​រាប់​សិប​នាក់​ស្វាគមន៍​ត្រាំ​ដោយ​ការ​គ្រវី​ទង់​ជាតិ​អាមេរិក​ផង និង​​ទង់​ជាតិ​ចិន​ផង​នៅ​ពេល​លោក​ដើរ​ចុះ​ពី​លើ​យន្ត​ហោះ​។ ​នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ជិត​មួយ​ទស​វត្ស​ចុង​ក្រោយ​ដែល​ប្រធានា​ធិបតី​អាមេរិក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ ហើយ​ក៏​ជា​​ទស្សន​កិច្ច​របស់​លោក​ត្រាំ​ជា​ថ្មី​ម្ដង​ទៀត​ចាប់​តាំង​ពី​លោក​ទៅ​ប្រទេស​ចិន​សា​មុន​​កាល​ពី​ឆ្នាំ​២០១៧​។

លើក​នេះ​ ការ​អញ្ជើញ​ដល់​របស់​លោក​ត្រាំ​ត្រូវ​បាន​ទទួល​ស្វាគមន៍​​ដោយ​អនុ​ប្រធានា​ធិបតី​ចិន​ លោក​ហាន​សេង ​ដើម្បី​បង្ហាញ​ថា​ទស្សន​កិច្ច​នេះ​ពិត​ជា​​​មាន​សារ​សំខាន់​។​ ក្រៅ​ពី​នេះ មាន​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​ប្រទេស​អាមេរិក​ និង​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​​ក៏​អញ្ជើញ​ដល់​កន្លែង​ចុះ​យន្ត​ហោះ​ផង​ដែរ​។ ទង្វើ​នេះ​ផ្ទុយ​ពី​ពេល​កន្លង​មក​ដែល​ចិន​ច្រើន​បញ្ជូន​មនុស្ស​កំប៉ិក​កំប៉ុក​ទៅ​ទទួល​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ឬ​មេ​ដឹក​នាំ​អាមេរិក​។ សូម្បី​តែ​នៅ​ពេល​លោក​ត្រាំ​ទៅ​ចិន​កាល​ពី​ឆ្នាំ​២០១៧​ក៏​ចិន​បញ្ជូន​មន្ត្រីតូច​តាច​តែ​ប៉ុណ្ណោះ​ទៅ​ទទួល​​​។

ទោះ​បី​ប្រធាន​បទ ឬ​របៀប​វារៈ​ណា​សំខាន់​ក៏​ដោយ​ ក៏​មិន​អាច​ប្រៀប​ផ្ទឹម​​នឹង​​បញ្ហា​អ៊ីរ៉ង់​បាន​ឡើយ​។ សង្គ្រាម​អ៊ីរ៉ង់​នឹង​គ្រប​ដណ្ដប់​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ជំនួប​កំពូល​រវាង​ថ្នាក់​ដឹក​នាំ​អាមេរិក និង​ចិន​លើក​នេះ​។ នេះ​បើ​យោង​តាម​ការ​ប្រមើល​​មើល​របស់​អ្នក​វិភាគ​។ ​មុន​ពេល​ចាក​ចេញ​ដំណើរ​ពី​វ៉ាស៊ីន​តោន​ លោក​ត្រាំ​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា​នឹង​បាន​ជជែក​គ្នា​ដ៏​ពិស្ដារ​​​ជា​មួយ​លោក​ស៊ី​ជីន​ពីង​ពាក់​ព័ន្ធ​នឹង​បញ្ហា​អ៊ីរ៉ង់​។ អ៊ីរ៉ង់​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន​ជា​អ្នក​ទិញ​ប្រេង​ឆៅ​របស់​ខ្លួន​ច្រើន​ជាង​គេ​៕ ប្រភព៖ ឆេន​ណល ញូស៍ អេស៊ា (Channel News Asia)​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ