ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ស្រង់​ស្ថិតិ​ជនបរទេស និង​ទប់ស្កាត់​អន​ឡាញ​ស្កេ​ម

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំង​១៤ ឱ្យ​បន្ត​តាមដាន​ត្រួតពិនិត្យ​មើល​ពី​វឌ្ឍនភាព​ក្នុង​ខណ្ឌ​របស់​ខ្លួន ដោយ​ពង្រឹង​បន្ថែម…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំង​១៤ ឱ្យ​បន្ត​តាមដាន​ត្រួតពិនិត្យ​មើល​ពី​វឌ្ឍនភាព​ក្នុង​ខណ្ឌ​របស់​ខ្លួន ដោយ​ពង្រឹង​បន្ថែម ដោយ​អញ្ជើញ​ម្ចាស់​បុរី ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ អគារ​សហកម្មសិទ្ធិ និង​លំនៅ​ឋាន​ស្នាក់​នៅ​ប្រមូលផ្តុំ ត្រូវ​រាយ​ការ​ណ៌​សហការ​ជាមួយ​អាជ្ញាធរ ត្រូវ​អនុវត្ត​ធ្វើ​យ៉ាងណា សហការ​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Scams Online ដោយ​ការ​ទទួលខុសត្រូវ​ទាំងអស់​គ្នា ។

លោក ឃួ​ង ស្រេង បាន​ណែនាំ​បែប​នេះ ខណៈ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​បទល្មើស Scams Online និង​អនុវត្ត​នុ​ក្រិ​ត្យ​លេខ​០៣ អន​ក្រ​.​បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ នា​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ២០២៦​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​ធ្វើការ​ណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំងអស់ ឱ្យ​ដាក់​ផែនការ​ដល់​ក្រុមប្រឹក្សា ចៅសង្កាត់ មេ​ភូមិ ក្រុម មេ​ប៉ុស្តិ៍​រដ្ឋបាល អធិការ​នគរបាល​ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ត្រូវ​តែ​ចូលរួម​សហការ​អនុវត្ត​ការ​ពង្រឹង​ការ​ការ​រ​ពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​មូលដ្ឋាន ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ស្រង់​ស្ថិតិ​ជនបរទេស មក​ស្នាក់​នៅ ឱ្យ​បាន​ត្រឹមត្រូវ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ​ទាំងអស់ ទាំង​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ពេល​ចុះ​បំពេញការងារ ធ្វើ​យ៉ាងណា​កុំ​ប៉ះពាល់​ទ្រព្យសម្បត្តិ​របស់​គេ ឬ​ទៅ​ទារ​លុយកាក់​គេ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​បទល្មើស Scams Online នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ