ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ស្រូវ​បាន​លុយ​ជិត​៦០០​លាន​ដុល្លារ ហើយ​អង្ករ​បាន​លុយ​ជាង​៣០០​លាន​ដុល្លារ​

3 ម៉ោង មុន
  • ភ្នំពេញ

នៅ​ក្នុង​រយៈពេល​៥​ខែ​ ដើមឆ្នាំ​២០២៦​ កម្ពុជា​អាច​នាំ​នាំ​ចេញ​ស្រូវ​ចំនួន​២,៧​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប៉ាន់​ប្រមាណ​បាន​ចំនួន​ជាង​៥៩១​លាន​ដុល្លារ ខណៈ​ដែល​អង្ករ​វិញ​បាន​ចំនួន​៥៦៨.៩១២​តោន ទទួល​បាន​ចំណូល ៣២៧​​លាន​ដុល្លារ​ ។

ផ្អែក​តាម​ស្ថិតិ​ដែល​ប្រកាស​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នេះ​បាន​ឲ្យ​ដឹង​ថា បរិមាណ​នាំ​ចេញ​អង្ករ​កម្ពុជា​កើន​ឡើង​៦៥,៣​ភាគរយ ហើយ​ចំណូល​វិញ ​គឺ​កើនឡើង​២៩,៨​ភាគរយ ប៉ុន្តែ សម្រាប់​ស្រូវ​វិញ​ គឺ​បរិមាណ​នាំ​ចេញ​ធ្លាក់​ចុះ​១២,៩​ភាគរយ ហើយ​តម្លៃ​វិញ​ធ្លាក់​ចុះ​២០,២ ភាគរយ ។

គួរ​រំលឹក​ថា ក្នុង​រយៈពេល​៥​ខែ​នៃ​ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​៣៤៤.១៩៩​តោន ដែល​គិត​ជា​ទឹកប្រាក់​ជាង ២៥២​លាន​ដុល្លារ​អាម៉េរិក រីឯ​ការ​នាំ​ចេញ​ស្រូវ​គឺ​បាន​ចំនួន ៣,១០​លាន តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ ៧៤០.៩៤ លាន​ដុល្លារ​។