ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​សិស្ស​ប្រើ​ហិ​.​ង្សា​នៅ​វិទ្យាល័យ​ច្បារ​អំពៅ សមត្ថ​កិច្ច​​ឃាត់ខ្លួន​សិស្ស​២​នាក់ និង​កំពុង​ស្រាវជ្រាវ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ហិង្សា​សិស្ស​មួយ​ក្រុម​ព្រួត​វាយ​សិស្ស​ម្នាក់​នៅ​វិទ្យាល័យ​ច្បារ​អំពៅ សមត្ថកិច្ច​ឃាត់ខ្លួន​សិស្ស​បង្ក​២​នាក់​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។ ការ​ឃាត់ខ្លួន​សិស្ស​២​នាក់​នេះ បន្ទាប់​ពី​មានការ​ចែកចាយ​រូបភាព​ជា​វី​ដេ​អូ​នូវ​សកម្មភាព​សិស្ស​ជា​ច្រើន​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​លើ​សិស្ស​ម្នាក់ ធ្វើ​ឱ្យ​ដួល​លើកដី​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្មី​ៗ​នេះ ។

យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០២៦ ម៉ោង​១០:៣០​នាទី​ព្រឹក នៅ​វិទ្យាល័យ​ច្បារ​អំពៅ មាន​សិស្ស​មួយ​ក្រុម​ព្រួត​គ្នា​វាយ​សិស្ស​ម្នាក់ ដែល​មានការ​ផ្សព្វផ្សាយ​តាមបណ្តាញ​សង្គម ។

សមត្ថកិច្ច​យោង​ពាក្យបណ្ដឹង​របស់​សិស្ស​រង​គ្រោះ ឈ្មោះ​សូ​នី ហេង​លី ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​៧៩ ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​។ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៦ ម៉ោង​០៩:០០​នាទី សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ឃាត់ខ្លួន​សិស្ស​បង្ក​០២​នាក់ ៖

១-​ឈ្មោះ សុខ វិជ្ជា ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។ ២-​ឈ្មោះ តឹក សុវណ្ណ​រ័​ត្ន​មុនី ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មូលហេតុ​រវាង​សិស្ស​រង​គ្រោះ​និង​បង្ក​និយាយ​ពាក្យ​សំដី​ឌឺដង​ដាក់​គ្នា​។ បច្ចុប្បន្ន សិស្ស​បង្ក​ខាងលើ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដោយឡែក អ្នក​ពាក់ព័ន្ធ​មួយ​ចំនូ​ន​ទៀត សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​យក​មក​អនុវត្ត​តាម​នីតិវិធី ៕