ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ជលផល​ខេត្តកំពង់ស្ពឺ ដុ.ត​បំផ្លា.ញ​ឧបករណ៍​ល្មើសច្បាប់​ និង​​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​នេសាទ​ខុសច្បាប់

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ សម្ភារៈ​នេសាទ​ខុសច្បាប់​មាន​ដូច​ជា​ស្បៃ​មុង លប​ប្រើស​មុខ​១០០ របា​ស្បៃ​មុង​ព្រមទាំង​អួន ប្រមាណ​ជាង​២០០០​ម៉ែត្រ ត្រូវ​បាន​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំរ​ការ​កោះ ស្រុក​គងពិសី បាន​ចុះ​រុះរើ ដុត​កម្ទេច​ចោល ។

ការ​ចុះ​រុះរើ​សម្ភារៈ​នេសាទ​ខុសច្បាប់ ដឹកនាំ​ដោយ លោក យូ សំ​អូន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ស្ពឺ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦​នៅ​ចំណុច​ទំនប់​អូរ​តា​ពូ​ង ស្ថិត​ភូមិ​អូរ​តា​ពូ​ង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

លោក យូ សំ​អូន នាយ​រង​ខណ្ឌ​ជលផល​កំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​លោក​បាន​ធ្វើការ​ដឹកនាំ​មន្ត្រី​ជំនាញ​ជា​ច្រើន កម្លាំង​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ស្ពឺ ចុះ​អនុវត្តន៍​នេសាទ​ខុសច្បាប់ ដោយ​យោង​លិខិត​បេសកកម្ម​លេខ​: ៥៦១ កស​រន​.​ក​ស្ព ចុះ​ថ្ងៃ​ចន្ទ​១ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៦ របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​។ និង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែន ដី​ឃុំ​រកា​កោះ ស្រុក​គងពិសី​រួម​មាន​:
១- លោក សេង លី ក្រុមប្រឹក្សា​ឃុំ
២-​លោក ព្រុំ សាន ក្រុមប្រឹក្សា​ឃុំ
៣-​លោក អាន គឹ​មយី មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ
៤-​លោក អ៉ឹ​ម ផល អនុប្រធាន​ប្រជា​ការពារ​ភូមិ​។ បាន​ចុះ​រុះរើ​របាំង​ស្បៃ​មុង និង​លប​ប្រឹស​១០០ នៅ​ចំណុច​ទំនប់​អូរ​តា​ពូ​ង ស្ថិត​ភូមិ​អូរ​តា​ពូ​ង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

លោក យូ សំ​អូន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឱ្យ​ដឹង​ថា ជា​លទ្ធផល​ការងារ​សម្រេច​បាន​ដូច​ខាងក្រោម ដកហូត​សាច់​អួន​ស្បៃ​មុង​ប្រវែង​ចំនួន​២៤៥០​ម៉ែត្រ ក្នុង​នោះ​មាន​÷​លប​ប្រឹស​១០០​ចំនួន មួយ​ខ្សែ ប្រវែង​២៥​ម៉ែត្រ ,​លូ​ចំនួន​២០​មាត់ ប្រវែង ២០០​ម៉ែត្រ ,​របាំង​ស្បៃ​មុង​ចំនួន ៤០​ខ្សែ ប្រវែង​២,០០០​ម៉ែត្រ ,​បង្គោល​ចម្រឹង ចំនួន​២៥០​ដើម​, ត្រី​ធម្មជាតិ​ចំរុះ​ប្រមាណ​២,៥០​គី​គូ​ឡូ​ក្រាម​(២​គីឡូ​កន្លះ​) បាន​លែង​ចូល​ទឹកធម្មជាតិ​វិញ​អស់ហើយ​។

លោក យូ សំ​អូន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា ចំពោះ​ឧបករណ៍​ល្មើសច្បាប់​ស្តី​ពី​ជលផល ដែល​ក្រុមការងារ​ចុះ​រុះរើ​ទាំង​អស់នោះ​ត្រូវ​បាន​ក្រុមការងារ​មាន​ទាំង​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​ជំនាញ​ជលផល​បាន​ឯកភាព​គ្នា​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង​។

ជំនាញ​រដ្ឋបាល​ជលផល​ខេត្តកំពង់ស្ពឺ​ក៏​សូម​អំពាវនាវ​ដល់​ជនល្មើស​និង​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បញ្ឈប់ ការ​នេសាទ​ខុសច្បាប់ ដែល​ជំនាញ​ធ្វើការ​ហាមឃាត់ វា​ជា​អំពី​ល្មើសច្បាប់​៕