ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុនៅព្រលានយន្តហោះ​៖ កង់មុខយន្តហោះ ​ស្រុត​ចុះភ្លាមៗ បណ្ដាលឱ្យ​មនុស្សជាច្រើននាក់​រងរបួស

8 នាទី មុន

ប្រទេស​អា​ល្លឺ​ម៉​ង់់ ៖ កង់​មុខ​របស់​យន្តហោះ​ធុន​ប៊ូ​អ៊ី​ញ​787-9​មួយ​គ្រឿង ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​LUFT​HANSA ​បាន​ស្រុត​ កាលពី​ថ្ងៃ​ទី​៤ ​មិថុនា ​នៅ​ព្រ​លាន​យន្តហោះ​ FRANCFORT អា​ល្លឺ​ម៉​ង់ ​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស​​ក្នុង​ចំណោម​បុគ្គលិក​ ។

ច្រមុះ​របស់​យន្តហោះ​ប៊ូ​អ៊ី​ញ​787-9 ​នោះ​ ពេល​កង់​មុខ​ស្រុត បណ្ដាល​ឲ្យ​ច្រមុះ​យន្តហោះ​បុក​ប៉ះ​ខ្លាំង​លើ​ដី​មុន​ពេល​ដាក់​មនុស្ស​ ដើម្បី​ហោះ​ឡើង​ ។ ឧប្បត្តិហេតុ​នោះ​ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ រង​របួស​ក្នុង​ចំណោម​បុគ្គលិក​ ។ នេះ​ជា​ការ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​ ៤​ មិថុនា របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់​នោះ​ ។

បញ្ហា​កង់​មុខ​នោះ​ ស្រុត​កើត​មាន​១​ម៉ោង​មុន ​ពេល​ហោះ​ឡើង​ទៅ​កាន់​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ​។ ពេល​យន្តហោះ​ស្ថិត​ក្នុង​ជំហរ​ឈប់​សំចត​ដាក់​មនុស្ស កង់​មុខ​ក៏​ស្រាប់តែ​បត់​នឹក​ស្មាន​មិន​ដល់​ ។ បណ្ដា​អ្នកដំណើរ​នៅ​មិន​ទាន់​ឡើង​ចូល​យន្តហោះ​នៅឡើយ​តែ​និយោជិត សមាជិក​ក្រុម​យានិក​ និង​បុគ្គលិក​នៅ​លើ​ដី​ច្រើន​នាក់​បាន​រង​របួស​។

តាម​វី​ដេ​អូ​ផ្សាយ​ដោយ​កាសែត​អា​ល្លឺ​ម់ង់​BILD​ គេ​ឃើញ​កង់​មុខ​របស់​យន្តហោះ​ ស្រាប់តែ​បត់​ទៅ​មុខ បណ្ដាល​ឲ្យ​ច្រមុះ​យន្តហោះ​ស្ថិត​ក្នុង​កម្ពស់​ជាង​២​ម៉ែត្រ​ ធ្លាក់​មក​ខាងក្រោម​មុន​ពេល​បុកដី ​។ បុគ្គលិក​ម្នាក់​ស្ថិត​នៅ​ក្រោម​ក្បាល​យន្តហោះ​បាន​គេច​ផុត​គ្រោះ​ដោយ​ប្រផិតប្រផើយ​ ៕