ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ នៅ​ចំណុច​បន្ទប់​ជួល​មួយ​នៅ​ក្រុង​បា​វិត ឃាត់ខ្លួន​ជនសង្ស័យ​ជាង៧០​នាក់

12 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ស្តី​ពី​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត ដោយ​មានការ​សម្របសម្រួល​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ចំណុច​បន្ទប់​ជួល​យីហោ ហេង ស៊ុន​ហេង ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ៧៣​នាក់ ស្រី ៣១​នាក់ (​ជនជាតិ​វៀតណាម ៥៦​នាក់ ស្រី ២៣​នាក់​, ជនជាតិ​ចិន ១៣​នាក់ ស្រី​០៥​នាក់ និង​ជនជាតិ​ខ្មែរ ០៤​នាក់ ស្រី ០៣​នាក់​) ។

ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួម​មាន ៖ កំ​ព្យូ​ទ័​រលើ​តុ All-In-One, កុំព្យូទ័រ​យួរដៃ​, ម៉ូនីទ័រ​, ធុង CPU, ទូរ​សព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​បាន​ក្រុមការងារ​បិទ​សៀ​ល បិទ​ទីតាំង​បណ្ដោះអាសន្ន ៕