ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជា​នៅ​កូរ៉េ ចូល​ស្តាប់​បាឋកថា​ពិសេស​ស្តី​ពី «​គោលនយោបាយ​កា​រប រទេស​របស់​អេ​ហ្ស៊ី​ប ទាក់ទិន​បញ្ហា​ប្រឈម​សំខាន់​ៗ​ក្នុង​តំបន់ និង​សកលលោក​»

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម ឃួ​ន រតនៈ បាន​ចូលរួម​ស្តាប់​បាឋកថា​ពិសេស ស្តី​ពី «​គោលនយោបាយ​ការ​បរទេស​របស់​អេ​ហ្ស៊ី​ប ទាក់ទិន​បញ្ហា​ប្រឈម​សំខាន់​ៗ​ក្នុង​តំបន់ និង​សកលលោក​» ។

ឯកឧត្តម ឃួ​ន រតនៈ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម​បាន​ចូលរួម​ស្តាប់​បាឋកថា​ពិសេស (Special Lecture) ស្តី​ពី «​គោលនយោបាយ​ការ​បរទេស​របស់​អេ​ហ្ស៊ី​ប ទាក់ទិន​បញ្ហា​ប្រឈម​សំខាន់​ៗ​ក្នុង​តំបន់ និង​សកលលោក​» ដែល​ថ្លែង​ដោយ ឯកឧត្តម​បណ្ឌិត Badr Abdel Atty រដ្ឋមន្ត្រី​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៃ​សាធារណរដ្ឋ​អា​រ៉ាប់​អេ​ហ្ស៊ី​ប នៅ​សាកលវិទ្យាល័យ Hankuk University of Foreign Studies (HUFS) នៅ​ទីក្រុង​សេ​អ៊ូ​ល ។

ឯកឧត្តម​ថា​កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ដោយ ឯកឧត្តម Hazem Zaki ឯកអគ្គរដ្ឋទូត​អេ​ហ្ស៊ី​ប ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ឯកអគ្គ​រាជ​-​រដ្ឋ​ទូត មន្ត្រី​ការទូត អ្នក​សិក្សា​ស្រាវជ្រាវ សាស្ត្រាចារ្យ និង​និស្សិត​ជា​ច្រើន​រូប ។

បាឋកថា​នេះ បាន​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ និង​ស្វែង​យល់​បន្ថែម​អំពី​ទិស​ដៅ​គោលនយោបាយ​ការ​បរទេស​របស់​អេ​ហ្ស៊ី​ប ព្រមទាំង​រួមចំណែក​លើកកម្ពស់​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រ តិ​ប​ត្តិ​ការ​រវាង​ប្រទេស​នានា ៕