ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកចូលចិត្តដ្រាម៉ាលើបណ្តាញសង្គម ប៉ះពាល់ដល់អនាគត​យ៉ាងណា?

13 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការត្អូញត្អែរពីភាពក្រីក្រលើបណ្តាញសង្គមនៅវ័យកណ្តាល មិនមែនជាដំណោះស្រាយនោះទេ ប៉ុន្តែវាធ្វើឱ្យអ្នកបាត់បង់កិត្តិយស និងរងការវាយតម្លៃពីអ្នកដទៃ។

បណ្តាញសង្គមមិនមែនជាកន្លែងរំសាយទុក្ខកង្វល់ពិតប្រាកដឡើយ ផ្ទុយទៅវិញវាធ្វើឱ្យមិត្តភក្តិ និងដៃគូការងារថយឃ្លាតពីអ្នក ដោយសារថាមពលអវិជ្ជមាន។ មនុស្សដែលមានភាពចាស់ទុំពិតប្រាកដ តែងរក្សាភាពស្ងប់ស្ងាត់ និងឯកជនភាព ដោយជ្រើសរើសការដោះស្រាយបញ្ហាដោយខ្លួនឯង ឬជាមួយមនុស្សជិតស្និទ្ធ។

តម្លៃរបស់អ្នកនៅវ័យនេះ ស្ថិតនៅលើភាពថ្លៃថ្នូរ ទំនុកចិត្ត និងការរស់នៅដោយមិនខ្វល់ពីការរិះគន់របស់សង្គម ទើបជាគន្លឹះនៃសុភមង្គល និងភាពជោគជ័យ៕