សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការបក់ខ្យល់ម៉ាស៊ីនត្រជាក់ចំកញ្ចឹងក និងការដេកលក់ទាំងក្បាលនៅតុធ្វើការ គឺជាទម្លាប់គ្រោះថ្នាក់ដែលនាំឱ្យស្ទះសរសៃឈាមខួរក្បាល។
ដើម្បីការពារសុខភាព អ្នកត្រូវចៀសវាងទម្លាប់អាក្រក់ចំនួន ៧៖ ការឱ្យខ្យល់បក់ចំរាងកាយផ្ទាល់, បក់ខ្យល់ចំកន្លែងដេកពេញមួយយប់, ចូលបន្ទប់ត្រជាក់ពេលខ្លួនជោកដោយញើស, បើកសីតុណ្ហភាពទាបពេក, មិនផឹកទឹកគ្រប់គ្រាន់, ផឹកទឹកត្រជាក់ខ្លាំងជាប់ៗគ្នា និងមិនសម្អាតម៉ាស៊ីនត្រជាក់។
ការផ្លាស់ប្តូរទម្លាប់ទាំងនេះ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីការពារការដាច់សរសៃឈាមខួរក្បាល៕
ចែករំលែកព័តមាននេះ