ស្នងការរាជធានីភ្នំពេញ ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះរោងច្រកផលិតចានស្នោក្នុងខណ្ឌដង្កោ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្នងការនគបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតចានស្នោមួយកន្លែង ស្ថិតក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានពន្លត់បានទាំងស្រុងហើយ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅវេលាម៉ោង១៦:១០នាទីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចរោងចក្រផលិតចានស្នោ ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ។ ហេតុ ការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថ កិច្ចកំពុងស្រាវជ្រាវ ។

ប្រភពបានលើកឡើងថា អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាតរោងចក្រសង់ពីដែកប្រក់ស័ង្កសីទំហំ៥០០០ម៉ែត្រការ៉េ ចំនួន ១រោងចក្រ (ខូចខាត ៨០% ) រួមមានម៉ាស៊ីនទាញស្នោ ចំនួន១គ្រឿង, ចានស្នោផលិតរួចចំនួន ៤០,០០០បេ (១បេមាន ៧០០ចាន) និងស្នោមិនទាន់ផលិតចំនួន៤០០ដុំ ។

ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា នៅវេលាម៉ោង១៧:៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មើនឹង ២១៦ម៉ែត្រគូប និងរថយន្តជំនួយដូចជា ៖
-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ២០ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង៦ម៉ែត្រគូប៕



ចែករំលែកព័តមាននេះ