ប្រើល្បិ.ចសុំខ្ចីទូរស័ព្ទខលទៅបងប្អូនជួបគ្រោះថ្នា.ក់ចរាចរណ៍ រួចយកគេ.ចខ្លួនបាត់ ២ថ្ងៃក្រោយ នាងរកឃើញក្របួ.ចជាប់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ យុវជនម្នាក់បានខ្ចីទូរស័ព្ទម៉ាកIPhone 11 មួយគ្រឿងពីក្មេងស្រីជំទង់ជនជាតិខ្មែឥស្លាមម្នាក់ដែលជាអ្នកធ្វើការជាមួយគ្នា ដោយកុហកនាងថាខលទៅសួរសុខទុក្ខបងប្អូនរបស់ខ្លួនដែលជួបគ្រោះថ្នាក់ចរាចរណ៍ ពេលនោះនាងក៏បានឲ្យខ្ចី ស្រាប់តែយុវជននោះយកទៅដាក់បញ្ចាំបាត់ ។ បន្ទាប់មកនាងរងគ្រោះបានតាមរកគ្រប់ច្រកល្ហក ប៉ុន្តែពុំឃើញឡើយ លុះ២ថ្ងៃក្រោយមកមានមិត្តភក្ក្ដិរបស់នាងប្រាប់នាងថា បានឃើញយុវជននោះកំពុងជួយលក់បន្លែឪពុកមានៅផ្សារជម្ពូវ័ន ទើបនាងឃាត់ខ្លួនប្រគល់ឲ្យគណៈកម្មការផ្សារនោះតែម្ដង ។
ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងផ្សារជម្ពូវ័ន២ ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីជំទង់រងគ្រោះឈ្មោះសាន់ រ៉ូយ៉ាន អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាមមុខរបរកម្មការិនីរោងចក្រសាន់ តិច ស្នាក់នៅផ្ទះជួលនៅម្ដុំអតីតឡឥដ្ឋ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យឈ្មោះថា រ៉ានុត ហៅ រ៉ាវី អាយ១៨ឆ្នាំមុខរបរកម្មររោងចក្រសាន់ តិច ស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស សង្កាត់កន្ទោក ខណ្ឌកំបូល ។
នគរបាលបានប្រាប់ថា នាងរងគ្រោះនិងជនសង្ស័យរូបនោះគឺជាកម្មករធ្វើការនៅរោងចក្រសាន់ តិច ជាមួយគ្នា ប៉ុន្តែស្គាល់គ្នាស្រពិចស្រពិលមិនសូវច្បាស់នោះទេ ហើយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ។ ខណៈកំពុងធ្វើការនៅក្នុងរោងចក្រខាងលើ យុវជននោះបានខ្ចីទូរស័ព្ទម៉ាកIPhone 11 មួយគ្រឿងពីនាងរងគ្រោះ ដោយកុហកនាងថាខលទៅសួរសុខទុក្ខបងប្អូនរបស់ខ្លួនដែលជួបគ្រោះថ្នាក់ចរាចរណ៍ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តថា ពេលនោះនាងក៏បានឲ្យខ្ចីដោយមិនស្ទាក់ស្ទើរឡើយ ព្រោះមិននឹកស្មានថា ជននោះបោកនាងឡើយ ហើយក្រោយពេលបានទូរស័ព្ទដល់ដៃហើយ ស្រាប់តែយុវជននោះយកគេចខ្លួនបាត់ស្រមោលតែម្ដង ។
បន្ទាប់មកនាងបានតាមរកគ្រប់ទីកន្លែងដែលជននោះធ្លាប់ទៅ ប៉ុន្តែរកពុំឃើញសោះ លុះ២ថ្ងៃក្រោយមកមានមិត្តភក្ក្ដិរបស់នាងម្នាក់បានប្រាប់នាងថា បានឃើញយុវជននោះកំពុងជួយលក់បន្លែឪពុកមានៅផ្សារជម្ពូវ័ន ។
នគរបាលបានបញ្ជាក់ប្រាប់ថា គ្រាន់តែមិត្តភក្ដិប្រាប់ភ្លាម នាងក៏បានទៅរកភ្លាម ហើយបានឃើញជនសង្ស័យ កំពុងដេកនៅលើរ៉ឺម៉កម៉ូតូ១គ្រឿង ក៏បានឃាត់ខ្លួនប្រគល់ទៅឲ្យគណៈកម្មការផ្សារជម្ពូវ័ននោះដើម្បីប្រគល់បន្តទៅឲ្យនគរបាលចាត់ការតាមច្បាប់តែម្ដង តែម្ដង ។ ក្រោយមកគណៈកម្មការផ្សារជម្ពូវ័នបានប្រគល់ជនសង្ស័យរូបនោះឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នាំយកទៅសាកសួរនៅហើយជននោះបានសារភាពថា ខ្លួនពិតជាបានបោកយកទូរស័ព្ទនាងរងគ្រោះពិតមែន រួចយកទៅបញ្ចាំបានប្រាក់ចំនួន៥០ដុល្លារ យកមកស៊ីចាយអស់ហើយ ៕យន់ ស៊ីថា







ចែករំលែកព័តមាននេះ