អ៊ីស្រាអែល-លីបង់ ៖ ប្រមុខក្រុមហេសប៊ុលឡាហ៍លីបង់ លោកណៃអ៊ីមកាស់សេម កាលពីថ្ងៃទី៤ មិថុនា បានបដិសេធកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅលីបង់ ប្រកាសនាពេលមុននេះដោយអាមេរិក ហើយទាមទារឲ្យដកកងទ័ពអ៊ីស្រាអែលចេញទាំងស្រុងពីលីបង់ និងគំរាមវាយប្រហារបន្តទៀត លើភាគខាងជើងអ៊ីស្រាអែល។

ទន្ទឹមនឹងនេះដែរ ការវាយប្រហារនានារបស់អ៊ីស្រាអែល បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ និងរបួស៨នាក់ទៀត នៅភាគខាងត្បូងនិងខាងកើតលីបង់។ មេដឹកនាំក្រុមហេសប៊ុលឡាហ៍រូបនោះ ក្នុងសារមួយផ្សាយតាមទូរទស្សន៍របស់គណបក្សខ្លួនថ្លែងថា បទឈប់បាញ់គ្នាត្រូវតែមានជាសកលមិនថា នៅភាគខាងត្បូងប្រទេសឡើយ ។
ក្រុមហេសប៊ុលឡាហ៍ស្និទ្ធិអ៉ីរ៉ង់ពីដើមខែមីនាមក បាននាំលីបង់ឲ្យធ្លាក់ក្នុងសង្ក្រាមដោយវាយប្រហារប្រឆាំង
អ៊ីស្រាអែល ជាការសងសឹកចំណោះការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោកអាលីខាមេនី ដោយសារការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ។ ដោយប៉ុនប៉ងបញ្ចប់សង្គ្រាម រដ្ឋាភិបាលលីបង់ចាប់ផ្ដើមចរចាជាមួយ
អ៊ីស្រាអែល ក្រោមការជួយជ្រោមជ្រែងរបស់អាមេរិក ពីបទឈប់បាញ់គ្នាមួយតែក្រុមហេសប៊ុលឡាហ៍បានប្រឆាំង ។
បន្ទាប់ពីការចរចាគ្នាវគ្កទី៤ កាលពីថ្ងៃទី៣ មិថុនា កិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយត្រូវបានប្រកាស ខណៈបទឈប់បាញ់គ្នា ដែលមានជាធរមានតាំងពីថ្ងៃទី១៧ មេសា មក មិនត្រូវបានគេគោរព ។ កិច្ចព្រមព្រៀងថ្មីនោះ គ្រោងពីបទឈប់បាញ់គ្នាមានលក្ខខណ្ឌ គឹត្រូវបញ្ឈប់ទាំងស្រុង ការវាយប្រហាររបស់ហេសប៊ុលឡាហ៍លើ
អ៊ីស្រាអែល ទើបអាចឲ្យសម្រេចបានបទឈប់បាញ់គ្នា ជាសកលនិងជាស្ថាពរជាមួយអ៊ីស្រាអែល ។ ប៉ុន្តែប្រមុខហេសប៊ុលឡាហ៍ អំពាវនាវឲ្យបញ្ឈប់ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ព្រោះវាជាការអាម៉ាស់ជាការសុំចុះចាញ់ ៕

ចែករំលែកព័តមាននេះ