ចតយានយន្តល្មើ.សច្បាប់លើចិញ្ចើមផ្លូវនៅខណ្ឌទួលគោក ត្រូវនគរបាលហៅម្ចាស់ធ្វើកិច្ចសន្យា បើនៅតែបំពា.នទៀត នឹងមានវិធានការតាមផ្លូវច្បាប់
- ភ្នំពេញ
រាជធានីភ្នំពេញៈម្ចាស់យានយន្តដែលចតលើចិញ្ចើមផ្លូវនិងល្មើសច្បាប់ចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌទួលគោកត្រូវបានកម្លាំងនគរបាលនគរបាលសណ្តាប់ធ្នាប់នៃស្នងការនគរបាលរាជធានីភ្នំពេញចុះសហការជាមួយនគរបាលខណ្ឌទួលគោកធ្វើកិច្ចសន្យាអោយ បញ្ឈប់ការចតទាំងបំពានដែល បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អលើដងផ្លូវសាធារណៈ។បើនៅតែបំពានសមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ បានបន្តដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក ចុះធ្វើការអប់រំណែនាំលើម្ចាស់យានយន្តដែលបានចតលើចិញ្ចើមផ្លូវ និងការចតល្មើសផ្លាកសញ្ញាចរាចរណ៍ហាមឃាត់ នៅលើកំណាត់ផ្លូវលេខ១៤៦ និង ផ្លូវលេខ១៦០ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ ។ការ ចុះណែនាំនិងអប់រំធ្វើកិច្ចសន្យានេះគោល បំណងដើម្បីឲ្យពួកគាត់បញ្ឈប់ការចតបំពាន ក្នុងគោលដៅរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អលើដងផ្លូវសាធារណៈ៕









ចែករំលែកព័តមាននេះ