ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជា​មុខសញ្ញា​​លួច​ម៉ូតូ​យ៉ាង​សកម្មក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០០៖៥០​នាទី​អធ្រា​ត្រ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ត្រង់​ចំណុច​បន្ទប់​ជួល ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​១៥ ភូមិ​០៥ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​។

ក្រុមជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ផ្ទះសំណាក់​យីហោ Number10 ផ្លូវ​លេខ​៩៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ ត្រង់​ចំណុច​មុខ​អា​ផាត​មិន​យៀ​ក​ថៃ ផ្លូវ​លេខ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​។

ជនសង្ស័យ​ខាងលើ​ មានឈ្មោះ​ ៖
១. ​ឈ្មោះ យឹ​ម សំណាង ហៅ ដូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ។
២. ឈ្មោះ ហេង សុ​ផានិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ​។
៣. ឈ្មោះ ចាន់ ពិសិដ្ឋ ហៅ ជ្រុ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​។

សម្ភារៈ​ដកហូត​រួម​មាន ម៉ូតូ​ម៉ាក Honda ZoomerX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ១FZ-៣៣៩១ និង​ម៉ូតូ​ម៉ាក Suzuki Step ពណ៌​ស​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១W-៨៦៤៧​ ។

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕