រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ បន្តបង្ក្រាបបទល្មើស អនឡាញស្កេម «Online Scams» ឃាត់ខ្លួនមនុស្សចំនួន០៩នាក់ និងដកហូតបានសម្ភារមួយចំនួនធំ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចម្រុះ រួមលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងសហការ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានយកទីតាំងខាងលើ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «Online Scams» ។
ក្នុងនោះរកឃើញមនុស្សចំនួន០៩នាក់, ជនជាតិចិន ចំនួន ០៨នាក់ និងជនជាតិវ៉ានូអាទូ ចំនួន ០១នាក់។ សម្ភារដកហូតមានដូចជា ៖ ទូរស័ព្ទដៃចំនួន ៤១គ្រឿង, ឡេបថប ចំនួន០៧គ្រឿង, កាំភ្លើងចំនួន ០១ដើម និងគ្រាប់កាំភ្លើងចំនួន ៤៩គ្រាប់ ៕



ចែករំលែកព័តមាននេះ