ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មនៅញូវដេលី៖ គ្រោះអគ្គិភ័យឆេះសណ្ឋា​គារ FLOURISH STAY ស.ម្លា.ប់មនុស្សយ៉ាងតិច ២១​នាក់ និងរបួសជាង៤០នាក់

3 ម៉ោង មុន

ប្រទេស​ឥណ្ឌា ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣​ មិថុនា ​នៅ​ក្រុង​ញូ​វ​ដែ​ល្លី​ រដ្ឋធានី​ឥណ្ឌា​ មាន​ភ្លើង​ឆេះ​សណ្ឋាគារ​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់ ក្នុង​នោះ​ មាន​ជនបរទេស​ច្រើន​នាក់​ ។

យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​មួយផ្សាយ​ដោយ​ប៉ូលិស​មូលដ្ឋាន​ថា ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ជាង​៤០​នាក់ ​ក៏​រង​របួស​ដែរ ​និង​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​ ។ ក្នុង​ចំណោម​អ្នក​របួស​ទាំងនោះ​ យ៉ាងតិច​៨​នាក់​ របួស​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ប្រភព​មន្ទីរពេទ្យ​ដែល​បញ្ជូន​ពួក​គេ​មក​។

ភ្លើង​ឆេះ​សណ្ឋាគារ​នោះ​ នៅ​មិន​ទាន់​ដឹក​ប្រភព​នៅឡើយ ហើយ​ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ​ ។ ភ្លើង​បាន​ឆេះ​បំផ្លាញ​សណ្ឋាគារ ​FLOURISH STAY នោះ​ និង​ហាង​លក់​អាហារ​ថោក​ៗ​មួយ ដែល​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​នៃ​ក្រុង​ញូ​វ​ដែ​ល្លី​ មាន​ប្រជាជន​៣០​លាន​នាក់​ ។

អគ្គិភ័យ​តែង​កើត​មាន​ញឹកញាប់​នៅ​ឥណ្ឌា មក​ពី​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សភាព​ទ្រុឌទ្រោម ​និង​មិន​គោរព​បណ្ដា​បទដ្ឋាន​សន្តិសុខ​ ។ អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​និយាយ​ថា មនុស្ស​សរុប​៤៧​នាក់​ ស្ថិត​ក្នុង​សណ្ឋាគារ​នោះ​ពេល​មាន​ភ្លើង​ឆេះ​ ។ ការ​ស៊ើប​អង្កេត​មួយ​បាន​បើក​ធ្វើ​ហើយ​ពួក​អ្នក​ដែល​រំលោភ​បំពាន​បទដ្ឋាន​សន្តិសុខ​នឹង​ត្រូវ​ឃាត់ខ្លួន​ជា​បន្ទាន់ ។ ភ្ញៀវ​មួយ​ចំនួន​ដែល​ស្នាក់​នៅ​ផ្នែក​ខាងលើ​នៃ​សណ្ឋាគារ បាន​លោត​ទម្លាក់​ខ្លួន​តាម​បង្អួច​ទៅ​លើ​​បណ្ដា​ពួក​ក្រាល​ខាងក្រោម ដោយ​ប្រជាជន​នៅ​ក្បែរ​​សណ្ឋាគារ​ដែល​លើកគ្នា​មក​ជួយ​ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ឥណ​PTI ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​ផ្លូវការ​អះអាង​ថា ជន​រង​គ្រោះ​ច្រើន​នាក់់​ជា​ជនបរទេស មក​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ី​កណ្ដាល​ និង​អាហ្វ្រិក ។ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​ បាន​សម្ដែង​ការ​ចូលរួម​មរណៈទុក្ខ​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ ដោយ​លោក​ចាត់​ទុក​អគ្គិភ័យ​នោះ​ថា​ ជា​សោក​នាដ​កម្ម​មួយ​ ៕