ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គន្លឹះថែទាំម៉ាស៊ីនបោកខោអាវប្រភេទដាក់លើឱ្យប្រើបានយូរ

3 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការថែទាំម៉ាស៊ីនបោកខោអាវឱ្យបានទៀងទាត់គឺជារឿងចាំបាច់។

ដើម្បីសម្អាតដោយខ្លួនឯង អ្នកត្រូវបិទប្រភពទឹក និងដកដោតភ្លើងជាមុនសិន។ ពេលដោះគ្រឿងបន្លាស់គួរថតរូបទុកដើម្បីងាយស្រួលដាក់ចូលវិញ ហើយប្រើសម្ពាធទឹកល្មមៗដើម្បីលាងសម្អាតធុងបោកដោយចៀសវាងការប្រើកម្លាំងខ្លាំង។ ក្រៅពីនេះ អ្នកគួរដាក់ខោអាវត្រឹម ៨០ភាគរយនៃសមត្ថភាពម៉ាស៊ីនប៉ុណ្ណោះ ដើម្បីឱ្យមានចន្លោះសម្រាប់វិលនិងសម្អាតបានស្អាតល្អ។

ជាពិសេស សូមកុំដាក់ខោអាវដែលសើម ឬត្រាំទឹកស្រាប់ចូលក្នុងម៉ាស៊ីន ព្រោះវាធ្វើឱ្យប្រព័ន្ធវាស់ទម្ងន់ខុស និងធ្វើឱ្យម៉ាស៊ីនធ្វើការលើសកម្លាំងដែលងាយនឹងខូចម៉ូទ័រ ឬគ្រឿងបន្លាស់៕